ពិធីក្រុងពាលីសុំសេចក្តីសុខក្នុងពិធីបញ្ចុះបឋមសីលាកសាងអាស្រមបារមីព្រះពោធិព្រឹក្ស​

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីសែនក្រុងពាលីសុំសេចក្តីសុខក្នុងពិធីបញ្ចុះបឋមសីលាកសាងអាស្រមបារមីព្រះពោធិព្រឹក្ស​ ស្ថិតក្នុងភូមិរោង​បន្លែ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង​ ។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ លោកជំទាវអភិបាលរងខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោក​មេបញ្ជាការរងតំបន់ប្រត្តិការសឹករងស្វាយរៀង​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ លោក​ លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ ៕គឹមសេង