កុំផ្គេីន..! ជល់មាន់​ និងបាញ់អាប៉ោង​កណ្ដាលរាជធានី​ ត្រូវកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ ឆ្មក់បង្ក្រាប​ ឃាត់បានមនុស្ស០៣នាក់​ និងវត្ថុតាងជាច្រេីន

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ លោក សេង គន្ធ  អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងសន្តិសុខ​ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣  សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​     លទ្ធផល​ នៃប្រតិបត្តិការណ៍បង្ក្រាបនេះ​ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ បានធ្វេីការឃាត់ខ្លួនមនុស្ស០៣នាក់​,​ម៉ូតូចំនួន០៣គ្រឿង​ ,​ មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់)​,​ខ្នាយដែក សម្រាប់តជល់មាន់១គូរ​ ,​ ចានបាញ់អាប៉ោង១កំប្លេត​,​ ប៊ុងជល់មាន់ចំនួន០២ដុំ​ ,​ ជញ្ជេីងថ្លឹងមាន់០១​ ,និងស្កុតរំជេីងមាន់០៤ដុំ​ ។
​    បច្ចុប្បន្ននេះ​ មនុស្សចំនួន០៣នាក់ពាក់ព័ន្ធ​បទល្មេីសខាងលេី ព្រមទាំងវត្ថុតាងដែលដកហូតបាន​ ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​