ចោរឆក់ខ្សែរកជើងល្អឆក់ពីខេត្តកណ្តាលមកអស់ល័ណ្ខនៅកំពង់ធំ

ហេតុការណ៍​ចោរឆក់ខ្សែរកនេះបានកើតឡើងកាលពីរសៀលថ្ងៃទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ចំណុច​មាត់ស្ទឹងសែន លើសួនច្បារខាងលិចឆាកប្រគុំតន្ត្រី​ ស្ថិតនៅក្នុងភូមិ​ទី៧​ សង្កាត់​កំពង់ធំ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ដែលបានរៀបចំឡើងដោយអាជ្ញាធរខេត្តរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២២!

  ពាក់ព័ន្ធករណីចោរឆក់ខ្សែរកខាងលើនេះផងដែរ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនប្រាប់ថា! ជនរងគ្រោះឈ្មោះ​ ថៃ​ នីតា​ ភេទស្រី អាយុ​៣ឆ្នាំ​ ដែល​មានម្តាយឈ្មោះ​ ធាយ​ សម្ផស្ស អាយុ​២៩ឆ្នាំ​ ​

មុខរបរ​លក់ដូរ​ រស់​នៅ​ភូមិ​ស្លែង ឃុំក្តីដូង​ ស្រុកកំពង់ស្វាយ​ នៅមុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះបានពរកូនស្រីដេីរមកមេីលការប្រណាំងទូក) ហើយក៏ត្រូវបានជនសង្ស័យ​ឈ្មោះ​ អឿ​ ច័ន្ទ​វណ្ណៈ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ផ្ទះលេខ២៧​ ផ្លូវ៦១៤ ភូមិទី១៩​ សង្កាត់​

បឹងកក់​ទី២​ ខណ្ឌ​ទួលគោកភ្នំពេញ​ធ្វើសកម្មភាពឆក់ខ្សែរករួចរត់គេច ស្ត្រីជាម្តាយឃើញទាន់ក៏ស្រែក ហើយក៏ត្រូវបានក្រុមសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន​បានភ្លាមៗរួមនឹងវត្ថុតាងមានខ្សែកមាស០១ខ្សែទម្ងន់​៣,៥ជី​ ធ្វើ​អំពីលោហៈ​ ពណ៌​លឿងនិងមាន​បណ្តោងរូបហង្ស​ចំនួន០១បណ្តាលឲ្យខ្សែក      ប្រវែង៣៧សង់ទីម៉ែត្រត្រូវដាច់!

  លោកអធិការបន្តរថា!នៅពេលដែលជនសង្ស័យធ្វើសកម្មភាពនោះ បើកុំតែបានកម្លាំងសមត្ថកិច្ចយើងនៅទីនោះច្រើន កុំអីប្រហែលជាបងប្អូនប្រជាពលរដ្ឋយើងលោកនាំគ្នាវាយទ្រោមខ្លួនហើយមើលទៅ ពីព្រោះតែឲ្យតែឮពាក្យថាចោរពលរដ្ឋលោកស្អប់ណាស់!

  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេមានគ្នា៣នាក់ប្រុសពីរស្រីម្នាក់ ក្រុមរបស់គេបានជិះឡានតាក់ស៊ីមកពីភ្នំពេញទៅធ្វើសកម្មភាពលួចនិងឆក់ខ្សែរកនៅក្នុងខេត្តកណ្តាលក្នុងពិធីបុណ្យអំទូកបានចំនួនបួនលើករួចមកហើយ ទើបនាំគ្នាមកធ្វើសកម្មភាពនៅខេត្តកំពង់ធំបន្តទៀត មុនធ្វើសកម្មភាពពួកគេបានដើរមើលអ្នកណាមានពាក់មាសប្រាក់ ហើយក៏បានឃើញក្មេងស្រីខាងលើ ពួកគេក៏ឲ្យបក្សពួកប្រុសម្នាក់ដើរពីមុខម្តាយកុមារីរងគ្រោះ ហើយក៏ឆក់ខ្សែរកនោះបោះមកឲ្យរូបគេ អ្នកឆក់រត់គេចបាត់ទៅ ពេលរូបគេទទួលបានខ្សែរកខំរត់គេចដែរក៏ត្រូវសមត្ថកិច្ចចាប់បាន!

  ​ករណី​នេះ​សមត្ថកិច្ចកំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រកបក្សពួកនិង​ចងក្រងសំណុំរឿង​តា​មនីតិវិធី !

  ជុំវិញអំពើចោរកម្មនេះ អាជ្ញាធរខេត្ត និងលោកស្នងការនគរបាលខេត្ត ក៏ដូចជាអធិការនគរបាលក្រុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋតើងទាំងអស់ដែលបានអញ្ជើញមកមើលពិធីបុណ្យអំទូក ឬក៏ចូលរួមក្នុងពិធីបុណ្យទានផ្សេងៗក្តី បើមានពាក់មាសប្រាក់និងរបស់មានតំលៃសូមឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីសេចក្តីសុខនិងសុវត្ថិភាពរបស់បងប្អូន៕ដោយ ថុក សុខា