កំពង់ធំ=កាលពីររសៀលម៉ោង៣,១០នាទីថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូបុកនិងម៉ូតូនៅចំនុចកែងគោលក្នុងភូមិកំពង់ចិនជើង ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីរប្រជាពលរដ្នបានអោយដឹងថាចំនុចកែងគោលក្នុងស្រុកស្ទោងនេះជាកន្លែងដែលធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ព្រោះទីកន្លែង
នេះមានសភាពផ្លូវកោងខ្លាំងបើអ្នកបើកបរយានយន្ដមិនមានការប្រុងប្រយ័ត្នជាមុន ឬបើកបរក្នុងល្បឿនលឿននោះប្រាកដជានិងជួបនិងគ្រោះថ្នាក់ជាមិនខាន ដូច្នេះក៏សុំអំពាវនាវ
អ្នកបើកបរអោយមានការប្រុងប្រយ័ត្នត្រង់កន្លែងនេះផង និងសំណូមពរអោយអាជ្ញាធរមានវិធានការដាក់ផ្លាក់សញ្ញាសំគាល់អោយបានដឹងមុន។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង ម៉ូតូ២គ្រឿងពណ៍ខ្មៅទាំង២អត់ផ្លាកលេខ បាន
បើកបរបញ្ចាស់ទិសគ្នាពីរជើងទៅត្បូងមកដល់ចំនុចកែងគោលក៏បុកគ្នាពេញទំហឹងធ្វើអោយអ្នកបើកបររបួសទាំងខាង ដោយម្នាក់ដាច់ក្បាលជង្គង់ ឯម្នាក់ទៀតបាក់ធ្មេញតែអ្នកទាំង២ត្រូវបានសំរួលគ្នា ចំណែកម៉ូតូត្រូវបានយកទៅជួសជុលរាងៗខ្លួន ឯមនុស្សត្រូវបានបញ្ចូនទៅ
មន្ទីរពេទ្យរដ្នដើម្បីសង្គ្រោះជាបន្ទាន់ក្នុងហេតុការយ៉ាងណាៗនោះនិងដោះស្រាយគា្នទៅតាមក្រោយ៕ប៊ុនរិទ្ធី
2




































