អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៖ នៅព្រឹកថ្ងៃទី09  ខែវិច្ឆិកា ឆ្នាំ2022

0

កំពង់ធំ  លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញ ចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន26គ្រួសារ មកពីភូមិ ដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅពិនិត្យបញ្ជីរឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា។ លោកបានបន្ថែមថា ពេលនេះជាកំលុងពេល ពិនិត្យបញ្ជីឈ្នោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7 អាស្រ័យហេតុនេះសូមបង ប្អូនប្រញាប់រួសរាន់ឲ្យទាន់ពេលវេលានៅតាមទីតាំងនានាដែលអាជ្ញាធរនិងគណៈកម្មកររៀបចំការបោះឆ្នោតបានរៀបចំជូនបាននៅជិតមូលដ្ឋានបងប្អូនផ្ទាល់តែម្តង។
លើសពីនេះលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋវៃឆ្លាត គឺនាំគ្នាទៅចុះឈ្មោះនិងទៅបោះឆ្នោតជ្រើសរើសថ្នាក់នាំប្រទេស ដែល ប្រកបដោយទស្សពិធរាជធរ យល់សុខទុក្ខនិងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាពលរដ្ឋ ហើយដឹកនាំប្រទេសបានរីកចំរើនលើគ្រប់វិស័យ ជាពិសេសរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌សម្រាប់ប្រទេសជាតិ។
ជាមួយនេះផងដែរលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ19ឲ្យបានគ្រប់ៗគ្នា ទោះបីជាស្ថានភាពកូវីដ19នៅព្រះរាជាណាចក្រកម្ពុជាយើងមានសភាពធូរស្រាលហើយក្តី ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករមួយបេ ត្រីខរមួយ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ។