​ចោរ​កាំភ្លើង​AK បាញ់​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ព្រែ​តា​ម៉ាក់​របួស​មនុស្ស​៣​នាក់ យក​អស់​គ្រឿងអលង្ការ​ជាង​៣០​តម្លឹង និង​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​

0

​កណ្តាល ៖ ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​វែង​មួយ​ដើម ខ្លី​មួយ​ដើម​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​អ្នកលក់​មាស និង​ដូរ​លុយ​នៅ​ផ្សារ​ព្រែ​កតា​មាក់ ខណៈដែល​ចេញពី​ផ្សារ​មកដល់​មុខផ្ទះ​បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣ នាក់​បាន​រងរបួស​ដោ​យ​ត្រូវ​គ្រាប់កាំភ្លើង និង​បាត់បង់​គ្រឿងអលង្ការ​មាន មាស ប្លា​ក​ទីន ប្រាក់​ចំនួន​ជាង​៣០​តម្លឹង ព្រមទាំង​លុយ​រៀល លុយ​ដុល្លា​ជិត​១​ម៉ឺន​ដុល្លារ​។

ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី ព្រលប់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ ជនរងគ្រោះ​៣​នាក់​ដែល​រងរបួស​ដោយ​ក្រុមចោរ​បាញ់​ដោយ​កាំភ្លើង​AK ខណៈ ធ្វើ​សកម្មភាព​ប្លន់​យក​គ្រឿងអលង្ការ​និង​លុយកាក់​នោះ គឺ​ទី​១ ឈ្មោះ​ភឿន ស្រឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់​គ្រឿង​ទង មាន​ទីលំនៅ​

កន្លែងកើតហេតុ របួស​ត្រង់​ភ្លៅ​ខាងស្តាំ មួយកន្លែង ទី​២ ឈ្មោះ​ឡាង ណារិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​កន្លែងកើតហេតុ របួស​ត្រង់​កំភួន​ជើងឆ្វេង​មួយកន្លែង ទី​៣ ឈ្មោះ​ប៉ោ សុគន្ធា​រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​អ៊ុតសក់ មាន​ទីលំនៅ​កន្លែងកើតហេតុ របួស​ត្រង់​ស្មា​ខាងស្តាំ​មួយកន្លែង​។​ បើតាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយថា ក្រុមចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​

អាវុធ​២​ដើម គឺ​អាវុធ​AK មួយ ដើម និង​អាវុធខ្លី​ពណ៌​ស មួយ​ដើម​ដែល​មិន​ស្គាល់​ម៉ាក​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​ជនរងគ្រោះ​នៅ ត្រង់ចំណុច​មុខផ្ទះ ខណៈដែល​ជនរងគ្រោះ​បាន​ប្រមូល​គ្រឿងអលង្ការ​និង​លុយកាក់​ចេញពី​ផ្សារ​ព្រែ កតា​មាក់​ជិះ​ម៉ូតូ​មក​ផ្ទះ​របស់ខ្លួន​។​ សាក្សី បាន​បន្តទៀតថា នៅវេលា​ម៉ោង​១៨ និង​២០​នាទី ជនរងគ្រោះ​ឈ្មោះ​ភឿន ស្រឿ​ន និង​ប្រពន្ធ​ឈ្មោះ​ឡាង ម៉ា​លីន បាន​ប្រមូល​គ្រឿង​ទង

គ្រឿងប្រាក់ ព្រមទាំង​លុយ​រៀល លុយ​ដុល្លា ពី​ទូល​ក់មាស​របស់ខ្លួន​នៅ​ផ្សារ​ព្រែ​កតា​មាក់​ដាក់ចូល​ក្នុង​កាបូប ស្ពាយ​របស់ខ្លួន ហើយ​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ផ្ទះ ដោយ​ឈ្មោះ​ឡាង ណារិន ជា​ប្អូនថ្លៃ​របស់​ឈ្មោះ​ភឿន ស្រឿ​ន ជិះ​ម៉ូតូ C125 ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ បើក​ជូន​តាម​ពីក្រោយ​ដូច​រាល់ដង​។ ​លុះ វេលា​ម៉ោង​១៨ និង​៣០​នាទី ពេលមកដល់​មុខផ្ទះ ឈ្មោះ​ភឿន ស្រឿ​ន បាន​ឈប់​ម៉ូតូ ហើយ​ឈ្មោះ​ឡាង ម៉ា​លីន បាន​ចុះ​ពីលើ​

ម៉ូតូ​ស្ពាយ​កាបូប​ដាក់​មាស ដើរទៅ​បើក​ទ្វាររបង​ផ្ទះ ឯ​ឈ្មោះ​ឡាង ណារិន អង្គុយ​លើ​ម៉ូតូ​របស់ខ្លួន​ពីក្រោយ​ម៉ូតូ​របស់​ភឿន ស្រឿ​ន ពេលនោះ​ជនសង្ស័យ​២​នាក់​ដែល​ឈរ​នៅក្រោម​ដើម​ក្រខុប ចំហៀង​ខាងជើង​មុខផ្ទះ ឈ្មោះ​ភឿន ស្រឿ​ន បាន​ស្ទុះ​រត់​ចូលមក​ដណ្តើមយក​កាបូប​ពី​ឈ្មោះ​ឡាង ម៉ា​លីន ដែល​កំពុង​ឈរ​បើក​ទ្វាររបង​ផ្ទះ ឃើញ​ដូច្នេះ​ឈ្មោះ​ភឿន ស្រឿ​ន និង​ឡាង ណារិន បាន​ចុះ​ពី​ម៉ូតូ​ចូល​មកជួយ​ឈ្មោះ​ឡាង

ម៉ា​លីន ពេលនោះ​ជនសង្ស័យ​២​នាក់​ផ្សេងទៀត ដោយ​ម្នាក់​កាន់​អាវុធ​អាការ​មួយ​ដើម និង​ម្នាក់ទៀត​កាន់​អាវុធខ្លី​ពណ៌​ស មួយ​ដើម​បាន​រត់​ឆ្លង​ផ្លូវថ្នល់​ចូលមក​កន្លែងកើតហេតុ ហើយ​បាន​បាញ់​ជាច្រើន​គ្រាប់​បណ្តាលអោយ​ត្រូវ​ភ្លៅ​ឈ្មោះ​ភឿន ស្រឿ​ន មួយ​គ្រាប់ ត្រូវ​កំភួនជើង​ឈ្មោះ​ឡាង ណារិន មួយ​គ្រាប់ ហើយ​ក្បាល​គ្រាប់​បាន​ផ្លាត​មក​ត្រូវ​ឈ្មោះ​ប៉ោ សុគន្ធា​រី ដែល​កំពុង​នៅក្នុង​ផ្ទះ​ប្រកបមុខរបរ​អ៊ុតសក់ ចំ​ស្មា​ខាងស្តាំ​

មួយគ្រា​ប់​ទៀត​បន្ទាប់មក ជនសង្ស័យ​ក៏​ដណ្តើមយក​កាបូប​មាស​បាន ហើយ​នាំគ្នារ​ត់ទៅ​ឡើង​ជិះ​ម៉ូតូ​បក្សពួក​ខ្លួន និង​យក​ម៉ូតូ​របស់​ឈ្មោះ​ឡាង ណារិន​មួយគ្រឿង​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​បន្សល់ទុក​ម៉ូតូ​របស់​ពួកវា​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម កា​រ៉ុង​ចំនួន​៣ និង​ខ្សែ​ជ័រ​ខ្មៅ​១​ដុំ ព្រមទាំង​អាវ​កញ្ចាស់​ដៃ​វែង​មួយ​។​ បើ តាម​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយថា គ្រឿងអលង្ការ​និង​លុយកាក់

ដែល​ក្រុមចោរប្លន់​យកទៅ​បាត់​នោះ​មាន មាស​២៣​តម្លឹង ផ្លាក​ទីន​២៥​តម្លឹង គ្រឿងប្រាក់​១០​តម្លឹង ប្រាក់រៀល​១០​លាន​រៀល ប្រាក់​ដុល្លា ៦០៥០​ដុល្លា​។ បើតាម​សាក្សី​បាន​និយាយថា ក្រុមចោរ​ដែល​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​នេះ មាន​គម្រោង​ចាំ​ប្លន់​ជាស្រេច​ដោយ​ដឹង​ពេលវេលា​ជនរងគ្រោះ​ចេញពី​ផ្សារ​មក ផ្ទះ គឺ​ធ្វើ​សកម្មភាព​ត្រង់​មុខផ្ទះ​តែម្តង ព្រោះ​នៅ​កន្លែងកើតហេតុ​ក្រុមចោរ​បាន​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​គ្មាន ស្លាក​លេខ និង​កា​រ៉ុង​ចំនួន​៣ ពណ៌​ស ពណ៌​ខៀវ និង​ពណ៌​បៃតង ព្រមទាំង​ខ្សែ​ជ័រ​ខ្មៅ​មួយ​ដុំ សង្ស័យ​សម្រាប់​ច្រក​រុំ​កាំភ្លើង​មក​ចាំ​ទុក​ធ្វើ​សកម្មភាព​។​

​រីឯ​នៅ កន្លែងកើតហេតុ​នេះដែរ​គេ​រកឃើញ​សំបក​គ្រាប់កាំភ្លើង​អាការ​ចំនួន​១១ គ្រាប់​។ តែ​យ៉ាងណាក៏ដោយ​គេ​ឃើញ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​សហការ​ជាមួយ នគរបាល​ខេត្ត​កំពុង​ដុតដៃដុតជើង​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ឈានទៅ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕photo 3 photo 4