កម្លាំងចម្រុះដឹកនាំ ដោយអាមេរិក បានបើកការវាយប្រហារតាមដែន អាកាសប្រឆាំងក្រុមអ៊ិ(ស្លាមបង្កើតរដ្ឋ (IS)ស្ថិតនៅជិតទីក្រុងឃើដ ប្រទេសស៊ីរី ខណៈដែលមេដឹកនាំកំពូលៗក្នុងពិភព លោកជួបពិភាក្សាគ្នានៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៤ នៅឯអង្គការសហប្រជាជាតិដើម្បីបើកសមរភូមិប្រយុទ្ធ ប្រឆាំងជាមួយក្រុមជ្រុលនិយម ។
ការដឹកនាំវាយប្រហារកើតឡើងទាំង វេលាយប់ដោយគោលដៅទៅលើក្រុម អ៊ិដស្លាមបង្កើតរដ្ឋដែលក្រុមនេះកំពុងធ្វើសកម្មភាពនៅជិតតំបន់ នោះបង្ខំឱ្យជនស៊ីវិលជាង១៣០.០០០នាក់ភៀសខ្លួន ឆ្លងដែនចូលទៅកាន់ទឹកដីទួរគីដើម្បី សុវត្ថិភាព។
ទីក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្ដអារ៉ាប់បានដឹកនាំការវាយ ប្រហារនេះដំបូងគេកាលពីថ្ងៃអង្គារ ដោយគោលដៅពិសេសគឺប្រឆាំងក្រុមអ៊ិសស្លាមបង្កើតរដ្ឋដែលកំពុង គ្រប់គ្រង នៅតាមផ្នែកខ្លះនៅលើទឹកដីប្រទេស ស៊ីរី។ ការវាយប្រហារនេះបណ្ដាលឱ្យក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋ និងក្រុមអាល់ កៃដាជិត១២០នាក់បាត់បង់ជីវិត ។
ទីក្រុងវ៉ាស៊ី នតោនបានបញ្ជាក់ថា ការវាយឆ្មក់នេះគោលដៅពិសេស ប្រឆាំងទៅលើក្រុមជ្រុលនិយមដែលធ្វើ សកម្មភាពបន្ដវាយប្រហារប្រឆាំងមក លើបណ្ដាប្រទេសលោកខាងលិច។ អាមេរិកដឹកនាំសម្ពន្ធមិត្ដនេះដោយ មានការចូលរួមពី អារ៉ាប៊ីសាអ៊ូឌីត, បារ៉ែន, សម្ព័ន្ធប្រទេសអារ៉ាប់, កាតារ និង ចូដង់ផងដែរ ។
ប្រធានាធិបតីអាមេរិកលោកបារ៉ា ក់ អូបាម៉ា បានថ្លែងកាលពីថ្ងៃអង្គារថា ការដឹកនាំសម្ពន្ធមិត្ដបើកការវាយប្រហារ តាមដែនអាកាសជាសារមួយបង្ហាញយ៉ាងច្បាស់ថាពិភពលោកទាំងមូលគឺរួបរួម គ្នាប្រឆាំងក្រុមឧទ្ទាម ៕