មនុស្សចំនួន៩នាក់បានស្លាប់និងរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

0

 ខេត្តពោធិ៍សាត់: យោងតាមអធិការនគបាលស្រុកវាលវែង បានប្រាប់ឱ្យដឹង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបានបើកមកបុកម៉ូតូក្នុងទិសដៅស្របគ្នាពីខាងក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤ និង ១១៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់រាបស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យមនុស្ស ១ នាក់ បានស្លាប់ និង ៨ នាក់ ផ្សេងទៀត រងរបួសធ្ងន់ និងស្រាលត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព ឃុំប្រមោយ។ នគបាលស្រុកវាលវែងបានអោយដឹងទៀតថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានគ្នាចំនួន ៣នាក់៕