តារា​សម្តែង សាន សុ​ម៉ាលី ក្តៅ​ចុង​ច្រមុះ គេ​ប្រមាថ​ថា ស្រីខូច​

0

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៤ នេះ ស្រី​ស្រស់​ដើមទ្រូង​ធំ នាង សាន សុ​ម៉ាលី ដែលជា​តារា​សម្តែង​ជាប់​ឈ្មោះ ជា​ស្រី​សិច​ស៊ី យក​ដើមទ្រូង​ធ្វើធ្នាក់ កំពុង​ក្តៅ​ចុង​ច្រមុះ ផេ​ល​ផាល​ចិត្ត ចង់​វែកមុខ​ចាត់ការ​ទៅតាម​ច្បាប់​រក​អ្នក​ដែល​ជេរ​នាង ថា “​មុខ​ដូច​ស្រីខូច​” ។​
ផ្តើមចេញពី​ការលេង​ឆាត​នៅលើ Viber ដោយ​ស្រី​ស្រស់ ដើមទ្រូង​បាន​នាង សាន សុ​ម៉ាលី Capture យកមក​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​សារ​ដែល​បាន​ឆាត ជាមួយនឹង​យុវជន​ម្នាក់ ដោយបាន​ជេរ​នាង​ថា “​មុខ​ដូច​ស្រីខូច​” ។1411475772_1

ជាមួយនឹង​សារ​នេះ​បានធ្វើ​ឲ្យ សាន​សុ​ម៉ាលី ដែលមាន​ដើមទ្រូង​គួរ​ឲ្យ​ខ្នាញ់​ពី​សំណាក់​បុរសៗ ផេ​ផាល​ចិត្ត ក្តៅ​ចុង​ច្រមុះ ជាមួយនឹង​យុវជនឈាមរាវ​រូបនេះ​ដែល​បាន​ប្រមាថមើលងាយ​នាង ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះដែរ នាង​បាន​សរសេរ​ពាក្យពេចន៍​ថា “​មិត្ត​ទាំងអស់គ្នា​ជួយ​គិត​ខ្ងុំ​មាន​រូបថត​វា មាន​លេខ​វា វា​ម៉េ​ស​សេ​កមក​ជេ​ខ្ងុំ វា​ខឹង​ខ្ងុំ​មិនដែល​លេង​មួយ​វា​ទេ​ចឹ​ង​អាច​ដាក់គុក​ប្តឹង​វា​បាន​ហេ​(​ទេ​)​អាន​រក​” ។​1477426_547284255417948_722015317_n

​ចាត់ការ​ទៅតាម​ច្បាប់​យ៉ាងណា យើង​មិនអាច​ទំនាក់ទំនង​ស្រី​ស្រស់​រូបនេះ​បាន​នៅឡើយ តែ​គ្រាន់តែ​ដឹងថា មាន​មនុស្ស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ទៅលើ ប្រធានបទ​មួយ​នេះ ដោយ​អ្នកខ្លះ​ចែករំលែក​បន្ត និង​អ្នកខ្លះ​ដែល​លេង​ហ្វេ​ស​ប៊ុ​កបាន Comments របៀប​លេងសើច ថា “​ខឹង​ក៏​មើលមិនឃើញ​ដែរ​” ។​

​កន្លងមក សាន សុ​ម៉ាលី មិនដែល​ធ្វើ​ខុស​ចិត្ត នរណា​ឡើយ ឬ យុវជន រូបនេះ តាម​ស្រលាញ់ សាន សុ​ម៉ាលី មិនបាន​រហូតដល់ ថា ឲ្យ​នាង “​មុខ​ដូច​ស្រីខូច​” យ៉ាងនេះ បើទោះបីជា​នាង បាន​បញ្ជាក់ថា មកពី “​វា​ខឹង​ខ្ងុំ​មិនដែល​លេង​មួយ​វា​” តែ​នេះ​ទំនងជា​រឿង​ស្នេហា​ច្រើនជាង ។​

​បញ្ជាក់​ផងដែរ​ថា សាន សុ​ម៉ាលី ជា​តារា​សម្តែង​មួយ​ដួង ដែលមាន​រូប​សម្រស់​ផូរផង់ ដែល​ត្រូវបាន​គេ​ចាត់ទុក ជាតា​រា​ដែល​លេង​ដើមទ្រូង បន្ទាប់ពី កំពូល​តារា​លេង​ដើមទ្រូង សេង សូ​ណា កុល ដាវី ព្រីម លីហ្សា ប៊ុន ផែ​លីន ពេជ្រ អា​វី​ហ្សា ជាដើម ៕