ស្វាយរៀង÷ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំអៀង ស្នងការ រងនគរបាលខេត្ត បានផ្ដាំផ្ញើរ ដល់លោកអធិការស្ដីទី ដែលទទួលបាន
ដំណែងថ្មីត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្តថ្លែងដូចនេះនៅរសៀលថ្ងៃថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២
នេះ ក្នុងពិធីប្រកាស តែងតាំងមុខដំណែងលោកអធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយ លោកវរសេនីយ៍ទោ សោម សារ៉ន អត្តលេខ ៣៦៤៧៤ អធិការរង ឲ្យទទួលភារកិច្ចជាអធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ជំនួសលោកវរសេនីយ៍ឯក កែវ សុភ័ណ្ឌ ដែលទទួលមរណ:ភាព កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ត្រី អ៊ុក សំអៀង ស្នងការរងនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និង លោក ផាន់ បូរ៉ា អភិបាលរងស្រុកស្វាយទាប តំណាងដ៍ខ្ពង់ខ្ពស់លោកអភិបាលស្រុកស្វាយទាប ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីនាយរងការិយាល័យបុគ្គលិក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក តំណាងលោកមេបញ្ជាការ មេបញ្ជាការរងផ្នែកសឹងរងស្រុក តំណាងលោកមេបញ្ជាការលោក នាយ នាយរងការិយាល័យ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត លោកមេបញ្ជាកាគ្រប់រូបលោក លោកស្រី មេឃុំទាំង០៩ឃុំ លោក លោកស្រី នាយប៉ុស្ដិ៍ទាំង០៩ផងដែរ ៕








































