កំពង់ធំ=រថយន្ដតាកូម៉ា១គ្រឿងពណ៍ខ្មៅ បើកបរចេញពីរខេត្តកំពង់ចាម ស្រុកចំការលើ ក្នុងបំណង់ឆ្ពោះទៅខេត្ត សៀមរាប ដោយមានមនុស្សជិះ៧នាក់ព្រមទាំងម៉ូតូ១គ្រឿងមកដល់ដឹក
ដីខេត្តកំពង់ធំត្រង់ចំនុចទល់មុខសាលារៀនបង្ល័ល ក៏ប្រទះនិងរថយន្ដមួយគ្រឿងទៀតឈប់ពីមុខដោយល្បឿនលឿនផងចាប់ប្រាំងជ្រុលក៏ក្រឡាប់៣ត្រឡប់ធ្វើអោយមនុស្ស៧នាក់
ត្រូវបានរបួសស្រាល តែពុំមាននរណាគ្រោះថ្នាក់ដល់ជីវិតទេ។
ក្នុងហេតុការគ្រោះថ្នាក់នេះមានឈ្មោះ មៀច ,រ៉ុង , កែន ,វិន ,ត្រូ ,ប៊ុនធឿន និងសុខពឿន ឯរថយន្ដតាកូម៉ាពណ៍ខ្មៅនេះពាក់ផ្លាកលេខ សៀមរាប 2B 0218 បើកបរ ដោយឈ្មោះ សុខពឿ
ន កាលពីវេលាម៉ោង១១,២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ចំណែកអ្នករងរបួសទាំងអស់បញ្ចូនទៅកាន់មន្ទីពេទ្យ ឯកជនដើម្បីធ្វើការព្យាបាល ឯរថយន្ដត្រូវបានបញ្ចូនមកកាន់ប៉ុស្ដិនគរបាលបង្ល័លដើម្បីកសាងសំនុំរឿង ដោះស្រាយទៅតាមច្បាប់៕ប៊ុនរិទ្ធី




































