ដីព្រៃសហគមន៍​គម្រប​ព្រៃឈើ​ការពារដោយសហគមន៍មួយកន្លែងត្រូវបានគេធ្វើរបងបេតុងហ៊ុំព័ទ្ធ

0

ខេត្តកែប: ដីព្រៃសហគមន៍នៅចំណុចច្រលងភ្នំក្រហមត្រូវបាន​អ្នក​មាន​លុយ​និង​មាន​អំអំណាចបានធ្វើរបងបេតុងខ្វាត់ខ្វែងសំណង់រឹងមាំហ៊ុំព័ន្ធយកដីព្រៃសហគមន៍ រាប់រយម៉ែត្រនិងទន្ទ្រាន​យកធ្វើជាកម្មសិទ្ធិយ៉ាង​អអាណាធិបតេយ្យនៅច្រលងភ្នំក្រហមនេះ បើទោះបីជារាជ​រដ្ឋាភិបាល​ធ្លាប់មានប្រសាសន៍និងចាត់វិធានការជាបន្ត​បន្ទាប់​ជុំវិញ​រឿង​អ្នកមានលុយមានអំណាបានធ្វើរបងរំលោភយកដីរដ្ឋនោះ។

ប៉ុន្តែដីនៅចំណុចច្រលងភ្នំក្រហមនេះត្រូវបានគេធ្វើរបងជាច្រើនកន្លែងផ្សេងគ្នាខណៈពេលសហគមន៍ការពារដីព្រៃឈើត្រូវបានរលាយដោយសារអ្នកមានលុយនិងមានអំណាចនៅតែប្រព្រឹត្ត​បន្តធ្វើរបងបេតុងខ្វាត់ខ្វែងហ៊ុំព័ទ្ធយកដីរដ្ឋធ្វើជាកម្មគិតរាប់រយម៉ែត្រនេះ  នៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់ឱ្យដឹងថាលោកទើបតែបានទទួលព័ត៌មានពេលថ្មីៗនេះហើយក៍បានបញ្ជាឱ្យអភិបាលរងស្រុកម្នាក់តំណាងរូបលោកចុះទៅធ្វើការហាមឃាត់ឱ្យបញ្ឈប់ធ្វើសកម្មភាពទាំងនោះហើយពិព្រោះអត់តន់មានច្បាប់អនុញ្ញាតនៅឡើយ។

ទាក់ន្ទិននិង​រឿងរ៉ាវ​ ទាំងនោះ លោក វង់ សុផល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែបបានបញ្ជាក់ឲ្យដឹងថា លោកមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ទៅធ្វើរបងរំលោភយកដីរដ្ឋនៅចំណុចច្រលងភ្នំក្រហមទាំងនេះបានឡើយតែបើយើងក្រឡេកមើលគេធ្វើរបងបេតុងហ៊ុំព័ទ្ធយកដី​ច្រលងភ្នំក្រហមដែល​ជា​ដីគម្រប​ព្រៃឈើ​ររបស់សហគមន៍នៅ​ចំណុច​ភូមិសាស្រ្ត ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប។

បច្ចុប្បន្ន​នេះត្រូវបាន​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាចបាននាំធ្វើរបងបេតុងខ្វាត់ខ្វែង ហ៊ុំព័ទ្ធទន្ទ្រាន​កាន់កាប់យកដីនៅច្រលងភ្នំក្រហមធ្វើជាកម្មសិទ្ធិនេះនិងរលាយដោយសារក្រុមឈ្មួញបានធ្វើរបងបេតុងដ៏រឹងមាំខ្វាត់ខ្វែងយ៉ាងអនាធិបតេយ្យនេះហើយឮថាអាជ្ញា​ធរ​ស្រុក​ បានធ្វើស្រាវជ្រាវរក ហើយបានហាមឃាត់អ្នកធ្វើរបងទាំងនេះ ប៉ុន្តែនៅ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់មាន​វិធានការ​នៅឡើយ​។​

បើតាម​ប្រភពមួយបានបង្ហើបឱ្យដឹងថានិងមហាជនមួយចំនួនកំពុងមានការនឿយឆ្ងល់ហេតុយ៉ាងម៉េចបានជាគេនាំគ្នាទៅធ្វើរបងបេតុងនៅចំណុច្រលងភ្នំក្រហម បែបនេះទៅវិញ។

ទោះបីជាមានការហាមឃាត់ពីអាជ្ញាធរក៏ដោយព្រោះគេបានសំអាងថាជាដីរបស់គេហើយ គេនៅតែបន្តធ្វើរបងបេតុងទន្ទ្រាន​កាន់កាប់​យកដីព្រៃ​សហគមន៍ជាគម្របព្រៃឈើដែលជាសម្បត្តិរដ្ឋដើម្បីយកមកធ្វើកម្មសិទ្ធ​ដោយបុគ្គល​ផ្តល់ខ្លួន​ឯងនោះ​សុទ្ធសឹងតែ​ជា​អ្នកមាន​លុយ​និង​មាន​អអំណាចទាំងនោះទើបធ្វើបាន។

​សេចក្តីរាយការណ៍​ប្រភពដ៏​ដែល​នោះ​បាន​អោយដឹងបន្ថែម​ថា​បច្ចុប្បន្ន​ដីព្រៃ​គម្រប​ព្រៃឈើ​ច្រលង ភ្នំក្រហម ខាងលើ​នេះត្រូវបាន​គេឃើញអ្នកមានលុយនឹងមានអំណាចបានកំពុងធ្វើរបងបេតុងខ្វាត់ខ្វែងហ៊ុំព័ន្ធយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងនេះទៅវិញ៕