(កំពង់ធំ)÷ ដោយមានការចាត់តាំងពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់តាំងឲ្យលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីចុះអន្តរាគមន៍ធ្វើការពិនិត្យ និងតាមដានស្ថានភាពជំងឺសត្វនិងព្យាបាលសត្វជូនដល់ប្រជាកសិករចិញ្ចឹមសត្វដែលស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាក់ស្ដែងលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការពិនិត្យនិងព្យាបាលសត្វគោ ក្របីឈឺជូនដល់ប្រជាកសិករចិញ្ចឹមសត្វ ជាលទ្ធផលក្រុមការងារយើងសម្រេចធ្វើការព្យាបាលសត្វបានចំនួន០៥ក្បាលក្នុងនោះក្របីចំនួន០៤ក្បាល។
លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមកាងារបានធ្វើជីវសុវត្ថិភាព និងចែកជូនថ្នាំព្យាបាលដល់ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់អនុវត្តបន្ត ក្នុងនោះក្រុមការងារបានណែនាំបន្ថែមពីវិធានការ ការពារទប់ស្កាត់ការឆ្លងជំងឺសត្វផងដែរ ក្នុងនោះក្រុមការងារ ក៍បានបាញ់ថ្នាំសម្លាប់មេរោគនៅតាមក្រោលគោក្របីនៅក្នុងភូមិ ជូនបងប្អូនប្រជាកសិករ ដើម្បីការពារកុំឱ្យមានជំងឺឆ្លងដល់សត្វគោក្របីបន្តទៀត។
ជាចុងក្រោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករចិញ្ចឹមសត្វពីវិធានការការពារនិងទប់ស្កាត់ជំងឺឆ្លងដល់សត្វ វិធានការអនាម័យ នៅពេលមានសត្វឈឺត្រូវធ្វើការបំបែកសត្វដែលឈឺចេញពីសត្វជា។ មានបញ្ហាសូមរាយការណ៍ទៅភ្នាក់ងារសុខភាពសត្វភូមិ លោកមេភូមិដើម្បីរាយការណ៍មកកាន់ការិយាល័យកសិកម្មស្រុក ឬការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។