សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ សំណាលសំណាលសួរសុខទុក្ខ និងនាំយកថវិកា របស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួ៣២៩គ្រួសារ

0

(កំពង់ធំ)÷ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកអភិបាលស្រុក និងសហការីបានអញ្ជេីញសំណាលសំណាលសួរសុខទុក្ខ នាំយកថវិកាបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួ៣២៩គ្រួសារ នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍សង្ខេបជូនអង្គពិធី ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ជនដោយទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ផលដំណាំ ដីស្រែនិងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវក្រាលគ្រួសក្រហម ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកមិនបានទៅប្រកបមុខរបរចិញ្ចឹមជីវិត។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានសុខសន្តិភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន លោកទាំងពីរតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់អត់ស្បៀងអាហារនោះឡើយ។

លោកជំទាវសមាជិកព្រឹទ្ធសភា ក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកសិកម្ម នៅតាមមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងទៅថ្មីៗនេះ សូមបន្តខិតខំធ្វើស្រែប្រាំងឲ្យបានទៀងទាត់ ព្រោះទឹកកំពុងតែស្រក់យ៉ាងឆាប់រហ័ស។ សូមចូលរួមដាំដំណាំបន្ទាប់បន្សំ និងចិញ្ចឹមសត្វនៅតាមផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកំរិត ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

ក្នុងនាមសមាជិកព្រឹទ្ធសភា និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយទាំងអស់បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានផ្ដល់ជាស្បៀងអាហារ ស្រូវពូជ និងថវិកា ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

គួរបញ្ជាក់ផងដែរថា ថវិការបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនរួមមាន÷ ប្រជាពលរដ្ឋចំនួន៣២៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២០០.០០០រៀល។