គ្រួសារអតីតយុទ្ធជននិងពលរដ្ឋជួបការលំបាក៤០២គ្រួសារនៅស្រុកថ្មពួកទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

0

បន្ទាយមានជ័យ៖អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ ថ្នាក់ដឹកនាំជាអភិបាលរងខេត្ត មន្ទីរអង្គភាព មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្រុមការងារខេត្ត ស្រុក បាននាំយកផ្តល់ជូនពុកម៉ែបងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនតំបន់ការ៉េពីរ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុកចំនួន២៥២គ្រួសារ និង ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ក្នុងស្រុកថ្មពួក ១៥០គ្រួសារ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ២០២២។

អំណោយរួមមាន: អង្ករ ២៥ ទឹកត្រី ១យួរ
ទឹកសុីអុីវ ១យួរ ត្រីខ១យួរ មី១កេស ។

ថ្លែងសំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ុ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។
ឯកឧត្តមបានបញ្ជាក់ជូនដល់អាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូនឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឲ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត ។

ឯកឧត្តម សូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ ផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង លោកមេភូមិ។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមានកូនគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមជម្រុញឲ្យចុះឈ្មោះបោះឆ្នោតឲកយបានគ្រប់ៗគ្នា៕ដោយ៖ឃិន គន្ធា