ផ្ដល់អំណោយលើកចិត្តនគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែត ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលការយកចិត្តទុកដាក់ និងសួរសុខទុក្ខ ដល់គេហដ្នាននិងនាំយកអំណោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែត នាយរងប៉ុស្តិ៍ និងកងកម្លាំងនគរបាលប៉ុស្ដិ័ មកចែកជូននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងការណែនាំលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែតនាយរងប៉ុស្តិ៍ ក្រុមការងាររបស់ប៉ុស្តិ៍ចំនួន ៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន ៖ ប្រាក់ដុល្លារចំនួន ៥០០$ ប្រាក់រៀលចំនួន ២,៥៨០,០០០៛ ប្រាក់បាតចំនួន ២៧,៥០០បាត ទឹកសុទ្ធ ៤កេស មី ១កេសធំ ទឹកក្រូច ១កេស
ទឹកផ្លែឈើ ១កេសទឹកដោះគោឆៅ ៥យួរ ត្រីខកំប៉ុង ៥យួរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានអោយដឹងថា៖ កងកម្លាំងនគរបាលអន្តោប្រវេសន៍ ត្រូវបានយកចិត្តទុកដាក់ជួយ ផ្ដល់ជាគ្រឿងបរិភោគឧបភោគ និងថវិការ ព្រមទាំងលើកចិត្ត ដល់គនរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិប៉ោយប៉ែតដែលមានជម្ងឺដើម្បីអោយពួកគាត់ ឆាប់ជាសះ វិលមកបំពេញភារះកិច្ចតាមតូនាទី ដើម្បីបំរើជាតិនិងប្រជាពលរដ្ឋ៕ដោយ៖ ឃិន គន្ធា