​បុរស​ម្នាក់​ត្រូវបាន​ប្រជា​ការពារ​ភូមិ​បាញ់សម្លាប់​ក្នុងពេល​រាំ​ធុងបាស់​

0

កណ្តាលៈ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទៅ​២៣ ខែតុលា ឆ្នាំ​២០១៤ ក្នុង​ចំណុច​លើ​ចិញ្ចើមថ្នល់​ផ្លូវជាតិ​លេខ​១១០ ក្នុងភូមិ​ព្រែ​កតា​អ៊ិន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។ ជនរងគ្រោះ​ដែល​ត្រូវបាន​ស្លាប់​ដោយ​ការបាញ់ប្រហារ​យ៉ា ង​អ​ណោ​ច​អធម​នោះ មានឈ្មោះ​យ៉ុង យ៉ាន អាយុ​៣១​ឆ្នាំ មានរ​បរជា​អ្នកចម្រៀង​តាម​វង់​អ​ក់កេស មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ មាន​ភរិយា​ឈ្មោះ​ច​ន ស៊ឺន អាយុ​២៩​ឆ្នាំ និង មានកូន​ប្រុស​ស្រី​ក្នុងបន្ទុក​ពីរ​នាក់​។ ជនរងគ្រោះ​ត្រូវបាន​បាញ់​ត្រូវ​កញ្ចឹងក​ផ្នែក​ខាងក្រោយ ធ្លា យមក20140924_073041

​មុខ​ស្លាប់ នៅ​ហ្នឹង​កន្លែង បន្ទាប់ពី​រត់​ចេញពីផ្ទះ ក្នុង​បំណង​ទៅ​ជួយ​ប្អូន ដែលមាន​ជម្លោះ ជាមួយ​គូប​ដិ​បក្ស​។​
​ស្ត្រី​ជា​ភរិយា​ជនរងគ្រោះ បាន​យំ​រៀបរាប់ថា ប្តី​របស់ខ្ញុំ​ស្លូត​ណាស់​មិនដែល​មានទំនាស់​
​ជាមួយ​នរណាម្នាក់​ទេ មិនគួរណា​បាញ់សម្លាប់​គាត់ ដូច​សត្វ​ធាតុ​ដូច្នោះ​ទេ ហើយ​ក្រោយពី​រត់​
​ចេញពីផ្ទះ​ប្រហែលជា​១០​នាទី​ប៉ុណ្ណោះ ស្រាប់តែ​ឮ សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ផូងៗ​ហើយក៏​មាន​
​គេ​រត់​មក​ប្រាប់ថា គាត់​ត្រូវបាន​ប្រជា​ការពារ​ភូមិ​ម្នាក់​ឈ្មោះ​វេ​ង ថា បាញ់​ស្លាប់​បាត់ទៅហើយ ហើយក៏​សូម​អំពាវនាវ​ដល់​សម​ត្ថ​កិច្ច​គ្រប់​លំដាប់ថ្នាក់ មេត្តាជួយ​រក​យុត្តិធម៌​ឱ្យ​ប្តី​របស់ខ្ញុំ​ផង​។​
​ ​សាក្សី​ម្នាក់​ឈ្មោះ​ធី ពិសាល ដែល​បានឃើញ​ហេតុ​ការ​បាន​ប្រាប់​ឱ្យដឹងថា ខណៈដែល ខ្លួន​កំពុង​អង្គុយ​ហូប​ប្រហិត ស្រាប់តែ​ឃើញ​ជនរងគ្រោះ​រត់តាម​ផ្លូវ​មាត់ទន្លេ ឆ្ពោះទៅ​ផ្លូវជាតិ លេខ​១១០ រួច​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ឈ្មោះ​ង៉ែត ណាត ។ គ្រានោះ​មាន​ប៉ូលីស​ប៉ុស្តិ​៣ នាក់ 20140924_073100

និង​ប្រជា​ការពារ​ម្នាក់​ឈ្មោះ​វេ​ង ថា រួច​លោក​រ៉ូ រ៉ានី មាន​តួនាទី​ជា​អនុប្រធាន​បុ​ស្តិ ក៏បាន​ចូ ទៅ​ជាប់​ឃាត់ ហើយក៏​ត្រូវ​ឈ្មោះ​វេ​ង ថា ដែល​កាន់​កាំភ្លើង​អាកា​៤៧​នៅ​ហ្នឹង​ដៃ បាន​បាញ់​ឡើ ង​លើ​មួយ​គ្រាប់ បន្ទាប់មក​ក៏​បាញ់​ជនរងគ្រោះ​ពីក្រោយ បណ្តាលឱ្យ​ដួល​ផ្កាប់មុខ​ស្លាប់​ក្នុង​ថ្លុក ឈាម​តែម្តងទៅ​។​
​ ​ចំណែកឯ​លោក​ហៀ​ង ស៊ីណា នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ឃុំ​ពោធិ​បាន​បានឱ្យដឹង​
​ថា​នៅ​មុនពេល​កើតហេតុ មាន​ក្មេងស្ទាវ​២​ក្រុម​បាន​មាន​ជម្លោះ​ហ្នឹង​គ្នា ក្នុងពេល​រាំ​ធុងបាស​20140923_181224នៅ​
​ក្នុង​វត្ត​ទួល​រាជា​។ ក្រោយពី​សមត្ថកិច្ច​អន្តរាគមន៍ ពួកគេ​ក៏​បែកផ្លូវ​គ្នា ហើយ​មួយក្រុម​ក៏បាន​នាំ​
​គ្នា​ឡើង​ជិះ​ម៉ូតូ ចេញទៅ​មុន ហើយដោយ​ខ្លាច​គួប​ដិ​បក្ស​ស្ទាក់​ធ្វើបាប មួយក្រុម​ផ្សេងទៀត ក៏ បានស្នើរ​សុំឱ្យ​ជួយ ហើយ​សមត្ថកិច្ច​របស់​លោក​ដែល​ដឹកនាំ​ដោយ​នាយរង​ប៉ុស្តិ​ម្នាក់​ជូន​។ នៅ ពេលទៅដល់​កន្លែងកើតហេតុ ស្រាប់តែ​ក្រុម​ម្ខាង​ទៀត​ដែលមាន​ប្អូន​របស់​អ្នកស្លាប់​ផង​នោះ

បាន​ស្ទាក់ផ្លូវ​បម្រុង​វាយ ដោយមាន​ទាំង​ដំបង និង​កាំបិត​ផង​។ ឃើញ​ដូច្នោះ សមត្ថកិច្ច​របស់ លោក​ក៏បាន​ឃាត់ ហើយ​ជនរងគ្រោះ​មិន​ស្តាប់​នោះទេ ក៏បាន​បាញ់​ឡើងលើ​គ​ម្រា​ប​មួយ​គ្រាប់ តែ​ក្រោយមក​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ឈ្មោះ​វេ​ង ថា ក៏បាន​បាញ់​ជនរងគ្រោះ​ស្លាប់ ហើ យ​ក៏​រត់គេចខ្លួន​បាត់ទៅ​។ ចំណែកឯ​លោក​មុយ ចាន់​ពេជ្រ អធិការនគរបាល​ស្រុក​កោះធំ បាន​
​បញ្ជាក់ប្រាប់​យ៉ាង ខ្លី តាម​ទូរស័ព្ទ​ថា លោក​មិនទាន់​អាចនិយាយបាន​ទេ ព្រោះ​ករណីនេះ​កំពុង​
​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​។​
​ ​ទាក់ទង​ហ្នឹង រឿង​បាញសម្លាប់​នេះដែរ ប្រជាពលរដ្ឋ​ដែល​បានដឹង​ហេតុការណ៍ បាន​រិះ គន់​ថា រឿង​នោះ​គឺ​កើតចេញពី​ជម្លោះ​រាំ​ធុងបាស ក្នុង​វត្ត​ទួល​រាជា ហើយ​ប្រសិនណាបើ​លោក គ្រូ​ចៅអធិការ​ស្តីទី មិន​ជួល​ធុងបាស​ដាក់​នោះទេ ក៏​មិនកើត​មានរឿង​សោកនាតកម្ម​ដូច្នេះ​ដែរ ហើយ​កាលពី​ជំនាន់ លោកគ្រូ​ធម្មាចារ្យ​ធាន វុទ្ធី នៅ​គ្រប់គ្រង​វត្ត មិនដែល​ធ្លាប់​កើតមាន​រឿង​ដូ ច្នេះ​ទេ​។​

​ ​ប៊ុន​រិទ្ធី​