ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង ជម្រុញសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ដើម្បីមានអនាគតល្អ វាសនារុងរឿង

0

(បន្ទាយមានជ័យ)៖ ក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីអនាគតល្អ មានវាសនារុងរឿង នេះជាការជម្រុញ របស់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចមិត្តជប៉ុន ក្នុងនាមជាដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនបានជម្រុញ នាពេលមន្ត្រី និងមិត្តជនជាតិជប៉ុន អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ នូវអគារសិក្សា១ខ្នង ស្មើ៣បន្ទប់ ជាអំណោយ របសសប្បុរជន,ក្រុមហ៊ុនSOHO  Electric និងMerchanical Service Corporation និងអង្គការCMC Office ជប៉ុន តាមរយ:អង្គការTDO ប្រចាំខេត្តបាត់ដំបង ស្ថិតនៅអនុវិទ្យាល័យកូនត្រី ភូមិកូនត្រី ឃុំនកូប ស្រុកអូរជ្រៅ កាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ រាយការណ៍ថា៖ អនុវិទ្យាល័យកូនត្រី បង្កើតឡើងនៅឆ្នាំ២០០៨ ដែលពេលនោះមាន១អគារស្មើ៥បន្ទប់ មានបង្គន់អនាម័យ១ខ្នង ស្មើ៣បន្ទប់  អាងទឹកស្តុកទឹក១ សាលប្រជុំ១ខ្នងជាអំណោយរបស់អង្គការ CMC ។ ហើយឥឡូវមានអគារសិក្សា២ខ្នងស្មើនឹង៨បន្ទប់  ដែលរួមទាំងអគារទី២ ចំនួន១ខ្នងស្មើ៣បន្ទប់ និងតុ កៅអី ក្តារខៀន និងសង្ហារឹមជាអំណោយរបស់អង្គការCMC ទៀត ដែលសង់កាលពីឆ្នាំ២០២១ ចំណាយថវិកា៦ម៉ឺនដុល្លាសរអា ។ លោកបន្តថា :ការបង្កើនអនុវិទ្យាល័យនៅភូមិកូនត្រីឃុំកូបនេះ  បានជូយអោយសិស្សក្នុងភូមិនេះនិងភូមិជិតខាងបានចូលរៀនសូត្រនៅជិតផ្ទះ   ជំនួសការធ្វើដំណើរចម្ងាយ១៣គមទៅរៀននៅវិទ្យាល័យកូបនិង១៥គមនៅវិទ្យាល័យនិមិត្ត ។

លោក ហ៊ីដិនណូរី សូវ៉ា និងលោកហ្គែនជី អូតានី បានលើកឡើងថា៖ ការបន្តជួយសាងសង់អគារសិក្សានេះ គឺមានបំណង់ចង់កូនចៅប្រជាជន នៅជនបទបានចូលរៀនសូត្រ ដូចអ្នកនៅទីប្រជុំជន និងទីក្រុង  អោយមានចំនេះ ជំនាញពិតប្រាកដ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងអំណរគុណដល់ដល់ម្ចាស់ជំនួយជនជាតិជប៉ុនដូចខាងលើ ដែលបានចូលរួមចំណែកស្តារនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅប្រទេសកម្ពុជា និងនីយាយដោយឡែកនៅភូមិ ឃុំនាខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម អ៊ុំ រាត្រីបន្តថា : ដូច្នេះ.ការដែលបានអគារសិក្សាហើយ ក្មយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ. ។ចំណែកគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូត្រូវប្រឹងអស់លទ្ធភាពដើម្បីបង្រៀនសិស្ស ។ ហើយអ្នកទាំងនេះ ក៏ដូចអាជ្ញាធរ អាណាព្យាបាលសិស្សសូមជួយថែរក្សាអគារ.សម្ភារ អោយបានស្អាត និងគង់រង្សបានយូរអង្វែង ។

ក្នុងឪកាសនោះដែរឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖អង្គការCMC របស់ជប៉ុននេះនិងដៃគូជាក្រុមហ៊ុន ជាសប្បុរសជនជប៉ុនបានរៃអង្គាសដ៏លំបាកចេញពីញើសឈាម យកមកជួយកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យនានា  ពិសេសវិស័យអប់រំក្នុងបំណងជួយប្រជាជនកម្ពុជាអោយអនាគតប្រសើរឡើងទៀត ។ ឯកឧត្ដម ស៊ាង ប៊ុនលាង បានបន្តថា : ជាច្រើនឆ្នាំមកនេះ អង្គការCMCនិងជនជាតិជប៉ុនពាក់ព័ន្ធដែលជាដៃគូ ហើយមានទំនាក់ទំនងជាមួយលោកផ្ទាល់និងលោកស្រីហ៊ុន ប៊ុនធឿន (ប្អូនស្រីសម្តេចតេជោ)  បានចំណាយថវិកាអស់៩,៨៧លាដុល្លាសរអារួចមកហើយក្នុងការជួយដូចខាងលើដល់ប្រទេសនិងប្រជាជនកម្ពុជា ។ ឯកឧត្ដម បណ្ឌិតបានលើកទិសស្លោកនិងទស្សនាទានជាច្រើនទាក់ទិនជម្រុញលើកទឹកចិត្តអោយកូនចៅពលរដ្ឋបានខិតខំរៀនសូត្របន្ថែមទៀត នៅពេលទទួលអគារសិក្សានិងថ្នាក់រៀនថ្មីបន្ថែមទៀតនេះ ។ហើយអាណាព្យាបាលក៏សូមជួយតាមដានការសិក្សារបស់កូនចៅ។

ពោលគឺជម្រុញអោយកូនចៅបានក្លាយជាទំពាំងស្នងឬស្សី បានក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ  និងពលរដ្ឋល្អ ជាសសរទ្រូងរបស់ប្រទេសជាតិទៅអនាគត ៕

ដោយ៖ឃិន គន្ធា