រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញចុះពិនិត្យមើលការប្រមូលផលស្រូវ ដើម្បីរកដំណោះស្រាយនៃតម្លៃស្រូវជូនប្រជាកសិករ

0

បន្ទាយមានជ័យ៖ឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ក្នុងឱកាសចុះពិនិត្យមើនោះគឺដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗជូនប្រជាកសិករយើង
១,ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវដើមរដូវនេះ។
២,ពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ក្នុងរយៈពេលប៉ន្មានសប្តាហ៍នេះដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវដើម្បីសម្របសម្រួលការទម្លាក់ថ្លៃស្រូវ ។
៣,នៅថ្ងៃស្អែកនឹងមានការប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករយើងឲ្យមានតម្លៃសមរម្យ។

ឯកឧត្ដម អ៊ុំ​ រាត្រី​ បន្តថា៖ ក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូម ជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឲ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ទន្ទាបថ្លៃខ្លាំង។ ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម៕ដោយ៖ ឃិន គន្ធា