0

បន្ទាយមានជ័យ៖    ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជន កម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក និងឃុំទាំង១៣ ក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គោ សុំសារឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកមង្គលបូរី ឯកឧត្តម ខេង ស៊ុម អនុប្រធានគណៈកម្មាធិការគណៈបក្សខេត្ត ឯកឧត្តម ប្លែក វ៉ារី អនុប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈបក្សខេត្ត និងលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន កម្ពុជា ខេត្តបន្ទាយមានជ័យ ពិធីប្រកាសនេះធ្វើនៅបរិវេណផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោកឧកញ៉ា អុឹង វណ្ណម៉ៅ ក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរីថ្ងៃទី ១៦ វិច្ឆកា ២០២២។

   ក្នុងងពិធីប្រកាសសមាសភាពក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកមង្គលបុរី និងឃុំទាំង១៣ ដែលអានដោយ ឯកឧត្តម ប្លែក វ៉ារី អនុប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈបក្សខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំង លោក លី សារី ជាលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី បន្ថែមលើមុខងារដើម ជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន កម្ពុជា ខេត្តបន្ទាយមានជ័យ ។ព្រមទាំង លោក រ័ត្ន ដាស៊ីណង់ ប្រធានគណបក្សស្រុក ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងសមាជិក ជាច្រើនរូបទៀត។

    ឯកឧត្តម គោ សុំសារឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជន កម្ពុជា ខេត្តបន្ទាយមានជ័យ

មានប្រសាសន៍ថ្លែងអំណរគុណដល់ ក្រុមការងារចុះជួយស្រុកមង្គលុរី ដែលបានចុះជួយពលរដ្ឋជាប្រចាំ ហើយទទួលបានសំលេងគាំទ្រពីពលរដ្ឋ យ៉ាងគគ្រឹកគ្រេង ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិ ទី៥ ។

    ឯកឧត្តម សូមអោយក្រុមការងារ ដាក់ប្រតិទិន្នច្បាស់លាស់ បន្តប្រពៃណីជួយដល់ពលរដ្ឋ ដើម្បីទទួលការគាំទ្រភ្លូកទឹកភ្លូកដី គាំទ្រសម្ដេចតេជោ នាយករដ្ឋមន្ត្រីគ្រប់ៗអណត្តិ។ដោយ៖ ឃិន គន្ធា