បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃព្រហស្បតិ៍៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថៃ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោកស្រី ប្រាក់ ថារ:ភារី អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងកំឡុងពេលមានសម្ពាធអតិផរណា។

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមាន លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុកទាំង៨ លោក លោកស្រី ជាអ្នកសម្របសម្រួលកម្មវិធី និងលោក លោកស្រី ជាសមាជិក សមាជិកាក្នុងវគ្គបណ្តុះបណ្តាលនេះជាច្រើនរូបទៀត។
លោកជំទាវអភិបាលរងខេត្តមានប្រសាសន៍ថា​ សម្តេចអគញគមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយក្នុងការគាំពារសង្គមដោយកសាងប្រព័ន្ធគាំពារសង្គម មួយដែលមានប្រសិទ្ធិភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើលើគោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព តាមរយ:ការដាក់ចេញនូវក្រខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលផ្តោតលើសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ។
លោកជំទាវបន្តថា​ តាមរយះសិក្ខាសាលានេះ​ លោក លោកស្រី នឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀត សម្រាប់អនុវត្តកម្មវិធីនៅតាមឃុំ សង្កាត់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តបន្តនឹងសូមផ្តល់នូវចំណុចសំខាន់ចំនួនជូនដល់អង្គពិធីដូចខាងក្រោម៖
១. សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ បន្ថែមទៀតសម្រាប់យកទៅអនុវត្តការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។
២. បន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមាន ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្កសិទ្ធភាពនៃការអនុវត្តកម្មវិធី
៣.​ បន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈមធ្យោបាយនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
៤. បន្តប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រកដថាកម្មវិធីនឹងដំណើរការបានរលូនស្របតាមផែនការ និងលទ្ធផលរំពឹងទុក។
៥.ស្នើសុំឱ្យ លោក លោកស្រីជាអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំសង្កាត់ បន្តអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៦. ស្នើសុំ លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេត្តាជួយពង្រឹងនូវយន្តពិនិត្យតាមដានការអនុវត្តកម្មវិធី ជាពិសេសជំរុញនិងលើកទឹកចិត្តមន្ត្រីអនុវត្តកម្មវិធីឃុំសង្កាត់
៧.​ស្នើសុំសារព័ត៌មានទាំងអស់ បន្តជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសារងាយរងហានិភ័យ និងគ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រ៕គឹមសេង