រថយន្តធន់ធំ២គ្រឿងបុកគ្នាលើផ្លូវជាតិលេខ៥ស្លាប់បុរសម្នាក់របួសធ្ងន់ម្នាក់

0

ខេត្តកំពង់ឆ្នាំង បុរសម្នាក់ស្លាប់ម្នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២២នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រ

១០៣និង ១០៤នៅ ចំណុចស្ពានតូច ដែលស្ថិតក្នុងភូមិស្រងាំទេ .ឃុំប្រស្និត ស្រុករលាបៀរ .ខេត្តកំពង់ឆ្នាំង .។

លោក.កេត យ៉ុង.ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HINO ពាក់ផ្លាកលេខបាត់ដំបង 3A_ 89 99 និងសឺមីរម៉កលេខព្រះសីហនុ4A_ 86 87 អ្នកបើកបរ ដោយជនមិនទាន់ស្គាល់ឈ្មោះ (ស្លាប់នៅកន្លែង)ក្នុងដំណើរទិសដៅពីខាងកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A_ 1285 និងសឺមីរឺម៉ក់លេខភ្នំពេញ 4A_96 62 អ្នកបើកបរមិនស្គាល់ឈ្មោះក្នុងដំណើរច្រាស់ទិសគ្នា ។

លោក ស្នងការរងបានបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនេះបណ្ដាលឲ្យស្លាប់បុរស ជាអ្នកបើកបរម្នាក់និងអ្នកបើកបរម្នាក់ទៀតគេចខ្លួនបាត់។ចំណែករថយន្ត២គ្រឿងខូចយ៉ាងធ្ងន់ធ្ងរដោយឡែករបាំងចែកផ្លូវបានខូចខាតមួយចំនួន ។ មន្ត្រីចរាចរណ៍ផ្លូវគោកខេត្តនិងស្រុករលាប្អៀរបានដាក់កម្លាំងធ្វើការបញ្ជាសការកក់ស្ទះ នឹងបានរកមធ្យោបាយអូសរថយន្តទាំង២គ្រឿងយកមករក្សាទុកដើម្បីរង់ចាំចាត់ការតាមនីតិវិធីច្បាប់ ៕