កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងឯកឧត្ដមអភិបាលរងខេត្ត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ
បានអញ្ជើញទទួលអំណោយពីសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភទឹកត្រីចំនួន ៤.០០០យួរ ទឹកស៊ីអ៊ីវចំនួន ៤.០០០យួរ មីចំនួន ៤.០០០កេស និងត្រីខចំនួន ៤.០០០យូរ ជូនដល់រដ្ឋបាលខេត្ត និងលោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង ម្ចាស់ដេប៉ូហ្គេនបឺត សាខាខេត្តកំពង់ចាម ដែលបានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅ ក្បែរបន្ទាត់ក្រីក្រ
ដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ ខណៈថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ២បន្ថែម គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ ផងដែរ ៕




































