សមាគមន៍​អ្នក​កាណូត​ឃុំ​កំពង​ភ្លុក​នាំគ្នា​បិតផ្លូវ​មិ​អោយ​ភ្ញៀវ​បរទេស​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​បឹង​ទន្លេសាប​

0

សៀមរាប​៖ រមណីយដ្ឋាន​កំពង់​ភ្លុក គឺជា​រមណីយដ្ឋាន​ធម្មជាតិ ដែល​ស្ថិតនៅ​តំបន់​ព្រែក​ឝុ​ប​ក្នុង​ឃុំ​កំពង់​ភ្លុក​ស្រុក​ប្រាសាតបាគង​ខេត្តសៀមរាប មាន​ភ្ញៀវទេសច​ណ៍ ជាតិ​និង​អន្តរជាតិ​បាន​ទៅ​កំសាន្ត​ជា​ហូរហែរ ពីមួយ ឆ្នាំទៅ​មួយឆ្នាំ តាម​ការ​ទស្សនា​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន និង​បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ទើប​មាន​ក្រុមហ៊ុន​មួយ​បានមក​ដេញថ្លៃ​ម៉ៅការ​សម្រាប់ ការលក់​សំបុត្រ​ទូក និង​រៀបចំ​ទីកន្លែង​កំសាន្ត នាំ​ចំណូល​ចូល​យ៉ាង​កាក់កប ។​20140925_112119
​ក្រោយពី​ដែលមាន​ក្រុមហ៊ុន​ដេញថ្លៃ​រួច វា​ស្មើរ​និង​ផ្កាប់​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​ទទួលបាន កំ​រ៉ៃ​ពី​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ រក​ព្រឹក​ខ្វះ​ល្ងាច​របស់​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ​ដឹក​ជញ្ជូន​ភ្ញៀវ​តាម កានូត​ទស្សនា​បឹង​ទន្លេសាប តែ​ទោះ​ជាមាន​សភាព​បែបនេះ​ក្តី ក៏​អាជ្ញាធរ​សុខចិត្ត​ផ្គាប់ចិត្ត​ក្រុមហ៊ុន ចង់​អភិវឌ្ឍន៍​អ្វី ក៏​សុខចិត្ត​តាម​ទាំងអស់ តែ​មិនមាន​ការគិតគូរ​ពី​ជីវភាព​របស់ ប្រជាពលរដ្ឋ ជាហេតុ​បង្ករ​ឲ្យ​មានការ រើ​បំ​រ៉ា​ស់​ពី​សំណាក់​20140925_105805

សមាគមន៍ កាណូត បាននាំគ្នា​៤២​ម្ចាស់​អជីវ​កម្ម មក​តវ៉ា​បិទផ្លូវ​រារាំង​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​ក្រុមហ៊ុន​ស៊ូ​ជី​ង ដឹក​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​កំពង់​ភ្លុក ដោយសារតែ​ការខឹង សម្បា​និង​ក្រុមហ៊ុន​ស៊ូ​ជី​ង មិន​ឲ្យ​សមា​គន៍​របស់​ពួកគាត់​ដឹក​ភ្ញៀវ​ទេសចរណ៍ ដើម្បី​រក​កំ​រ៉ៃ​ចិ​ញ្ជឹ​ម​ឆ្នាំ​បាយ​របស់ គ្រួសារ​ពួកគាត់ ។​20140925_105838
​ហេតុ​ការបិទផ្លូវ​ពុំ​ត្រូវបាន​ដោះស្រាយ​ដោយ​សមស្រប​ណាមួយ ពី​សំណាក់​អាជ្ញាធរ​ស្រុក ខេត្ត​ឡើយ ទើប ប្រជាពលរដ្ឋ​បាននាំគ្នា តវ៉ា​និង​ក្រុមហ៊ុន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្នែ​ទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៤​ដោយ មានការ​បិត​បា​ដា តវ៉ា​យ៉ាង​ឡើង​ស​សៃ​ក​ដាក់គ្នា ទាមទារ​រក​យុត្ត​ធម៌ និង​ការ​ស្មើរ​ភាព និង​ការចែករំលែក ព្រោះ​ជា​ទឹកដី​របស់​ពួកគាត់ ដោយ​មិន​អនុញ្ញាតិ​ឲ្យ អ្នកដ៍ទៃ ឬ​ក្រុមហ៊ុន​មក​ប្រមូល​ផលប្រយោជន៍​តែម្នាក់ឯង នោះទេ​។​20140925_112153
​លោក​មេឃុំ​និង នី បាន​ប្រាប់​អោយ​ដិ​ង​ថា​មូលហេតុ​ដែល​ក្រុម​អ្នក​កាណូត​បិតផ្លូវ​មិនអោយ​ភ្ញៀវ​ទៅ​កំសាន្ត​នោះ​គឺ​បណ្តាលមកពី​ក្រុម​ហុ៑ន​សូ​ជី​ង​តម្រូវអោយ​អ្នក​កាណូត​ចំនួន​៤២​កាណូត​ផ្អាក​ការដឹក​ភ្ញៀវ​នៅក្នុង​ក្រុម​ហុ៑ន​ជា​បន្តោះអាសន្ន ដោយ​យក​លេស​ថា មិន​គោរព​តាម​កិច្ចសន្យា​។​
​ប្រភព​ពត៍​មាន​ពី​អ្នករត់​កាណូត​បាន​ប្រាប់​អោយ​ដិ​ង​ថា​ពួកគាត់​មិន​មេន​អត់​គោរព​កិច្ចសន្យា​ដូច​

ក្រុម​ហុ៑ន​ថា​នោះទេ​គឺ​ពួកគាត់​សុំច្បាប់​ក្នុង​រយះពេល​៣​ថ្ងែ​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ដឹក​ភ្ញៀវ​បងប្អូន​គាត់​ទៅ​ទស្សនា​បិ​ង​ទន្លេសាប​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្ទ ចំណែកឯ​ក្រុមហ៊ុន​គាត់​មិន​យល​ពី​បុណ្យ​ប្រ​ពែ​ណី​របស់​ខ្មែរ រីឯ​អ្នក​កាណូត និង​បិទផ្លូវ​រហូត​លុះត្រា​តែមាន​ដំណោះស្រាយ ។ ដោយ  ប៊ុត សាម