មនុស្សម្នាក់របួសស្រាលរវាងគោយន្តកន្ត្រៃប្រលះគ្នាជាមួយឡានហាយលែនឌ័រតាក់ពេញទំហឹងបណ្តាលឲ្យខ្ទេចខ្ទី

0

ឧត្តរមានជ័យ: មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបង្កឡើងរវាងរថយន្តតាក់សុីហាយលែនឌ័របុកគ្នាជាមួយគោយន្តកន្ត្រៃយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចដូចខ្ទឹមហើយត្រូវចំមនុស្សម្នាក់ប្រុសរងរបួសស្រាលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២ វេលាម៉ោង​ ១២នឹង២០ នាទីថ្ងៃត្រង់ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៏ឯកហមភិរម្យអធិការនគរបាលក្រុងសំរោងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង១៧នឹង៣៤នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្ត និងគោយន្តកន្រ្តៃ (បេីកបរស្របទិសគ្នាពីកើតទៅលិច) នៅចំណុចលេីផ្លូវជាតិលេខ៥៨ ​ចន្កោះបង្គោលគីឡូម៉ែ្រតលេខ១៤៨/១៤៩ ស្ថិតនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួសស្រាលចំនួន​ ០១នាក់(ប្រុស)​ ។លោកអធិការបានបញ្ជាក់បន្ថែមថានៅក្នុងហេតុការណ៏ករណីគ្រោះថ្នាក់ចរាចរណ៏នៅត្រង់ចំណុចខាងលើនេះដែរ១/ អ្នកបើកបររថយន្តឈ្មោះ​ អ៊ុក គិមអាន ភេទប្រុស​ អាយុ ៥៣ ឆ្នាំ មុខរបរ អ្នករត់តាក់សុី មិនរងរបួស រស់នៅភូមិឬស្សីក្រោក ឃុំឬស្រីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ​ បើកបររថយន្តម៉ាកHIGH LANDER ពណ៌ទឹកប្រាក់ផលិតឆ្នាំ2002ពាក់ស្លាកលេខភ្នំពេញ2AS5949 បើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកគ្នាជាមួយគោយន្តកន្ត្រៃពេញទំហឹងតែម្តង។
២/ អ្នកបេីកបរគោយន្តកន្រ្តៃឈ្មោះ​ ខុម សុខា ភេទប្រុស អាយុ ៤២ ឆ្នាំ មុមុខរបរ កសិករ(របួសស្រាល) រស់នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ។

បើយោងតាមរបាយការណ៏ពីលោកវរសេនីយ៏ត្រីនួនពន្លឺអធិការរងទទួលផែនការងារចរាចរណ៏ក្រុងសំរោងបានឲ្យដឹងថាតាមការពិនិត្យជាក់ស្ថានភាពផ្លូវ ផ្លូវត្រង់ ប្រភេទផ្លូវ ផ្លូវជាតិក្រាលកៅស៊ូ មមូលហេតនៃការបង្កគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងមកពី គោយន្តកន្រ្តៃបត់ឆ្វេងមិនគោរពសិទ្ធអទិភាព រថយន្តបេីកបរមិនប្រុងប្រយ័ត្នប្រេីប្រាស់ល្បឿនលឿនផងក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយ​តែម្តង ។

លោកអធិរងដែលបានបញ្ជាក់ថានៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបង្កការខូចខាតដោយគោយន្តកន្ត្រៃខូចធ្ងន់ចំនួន​ ០១គ្រឿង​ រថយន្តខូចធ្ងន់ចំនួន​ ០១​គ្រឿង​ ដូចគ្នា។

ក្រោយពេលកើតហេតុ​រួចភ្លាមៗកម្លាំងជំនាញចរាចរណ៍ក្រុងសំរោង បានចុះទៅដល់កន្លែងកើតហេតុ​ ដេីម្បីធ្វេីការវាស់វែង​
ចំណែកឯអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចជំនាញចរាចរណ៏បានធ្វើការវាស់វែងធ្វើកំណត់ហេតុរីឯវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង​ សំរោងដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ:ចាន់ ធី