(ឧត្តរមានជ័យ)មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបង្កឡើងរវាងរថយន្តតាក់សុីហាយលែនឌ័របុកគ្នាជាមួយគោយន្តកន្ត្រៃយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចដូចខ្ទឹមហើយត្រូវចំមនុស្សម្នាក់ប្រុសរងរបួសស្រាលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២នឹង២០ នាទីថ្ងៃត្រង់ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៏ឯកហមភិរម្យអធិការនគរបាលក្រុងសំរោងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង១៧នឹង៣៤នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡើងរវាង រថយន្ត និងគោយន្តកន្រ្តៃ (បេីកបរស្របទិសគ្នាពីកើតទៅលិច) នៅចំណុចលេីផ្លូវជាតិលេខ៥៨ ចន្កោះបង្គោលគីឡូម៉ែ្រតលេខ១៤៨/១៤៩ ស្ថិតនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួសស្រាលចំនួន ០១នាក់(ប្រុស) ។លោកអធិការបានបញ្ជាក់បន្ថែមថានៅក្នុងហេតុការណ៏ករណីគ្រោះថ្នាក់ចរាចរណ៏នៅត្រង់ចំណុចខាងលើនេះដែរ១/ អ្នកបើកបររថយន្តឈ្មោះ អ៊ុក គិមអាន ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ អ្នករត់តាក់សុី មិនរងរបួស រស់នៅភូមិឬស្សីក្រោក ឃុំឬស្រីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកHIGH LANDER ពណ៌ទឹកប្រាក់ផលិតឆ្នាំ2002ពាក់ស្លាកលេខភ្នំពេញ2AS5949 បើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកគ្នាជាមួយគោយន្តកន្ត្រៃពេញទំហឹងតែម្តង។២/ អ្នកបេីកបរគោយន្តកន្រ្តៃឈ្មោះ ខុម សុខា ភេទប្រុស អាយុ ៤២ ឆ្នាំ មុមុខរបរ កសិករ(របួសស្រាល) រស់នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។បើយោងតាមរបាយការណ៏ពីលោកវរសេនីយ៏ត្រីនួនពន្លឺអធិការរងទទួលផែនការងារចរាចរណ៏ក្រុងសំរោងបានឲ្យដឹងថាតាមការពិនិត្យជាក់ស្ថានភាពផ្លូវ ផ្លូវត្រង់ ប្រភេទផ្លូវ ផ្លូវជាតិក្រាលកៅស៊ូ មមូលហេតនៃការបង្កគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងមកពី គោយន្តកន្រ្តៃបត់ឆ្វេងមិនគោរពសិទ្ធអទិភាព រថយន្តបេីកបរមិនប្រុងប្រយ័ត្នប្រេីប្រាស់ល្បឿនលឿនផងក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយតែម្តង ។លោកអធិរងដែលបានបញ្ជាក់ថានៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបង្កការខូចខាតដោយគោយន្តកន្ត្រៃខូចធ្ងន់ចំនួន ០១គ្រឿង រថយន្តខូចធ្ងន់ចំនួន ០១គ្រឿង ដូចគ្នា។ក្រោយពេលកើតហេតុរួចភ្លាមៗកម្លាំងជំនាញចរាចរណ៍ក្រុងសំរោង បានចុះទៅដល់កន្លែងកើតហេតុ ដេីម្បីធ្វេីការវាស់វែងចំណែកឯអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យផងដែរ ។សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចជំនាញចរាចរណ៏បានធ្វើការវាស់វែងធ្វើកំណត់ហេតុរីឯវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង សំរោងដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ:ចាន់ ធី