កណ្តាល៖ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោកស្រី ហុង ម៉ារីនិច បានសម្រេចធ្វើការឃុំខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង៧០លានរៀល ដាក់ពន្ធនាគារខត្តកណ្តាល បណ្តោះអាសន្នហើយ ។ បន្ទាប់ពីត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ធ្វើការសាកសួរ និងសម្រេចធ្វើការចោទប្រកាន់ពីបទ ” ការកេងយកផលប្រយោជន៌ដោយខុសច្បា ” តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ។ដែលប្រព្រឹត្តនៅក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ការសម្រេចឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ សុខ សុផា រឿងស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង៦០លានរៀល ដាក់ពន្ធនាគារ ហាក់លាក់បាំងមិនអោយអ្នកសារព័ត៌មានថត និងមហាជនបានឃើញ និងមានការយាមយ៉ាងតឹងរឹង ដោយមានវត្តមានលោក ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល ចេញមកបញ្ជារផ្ទាល់តែម្តង ។ មិនដឹងថាធ្វើបែបនេះមានអ្វីជាអាថ៌កំបាំងនៅពីក្រោយនៃការឃុំខ្លួននេះ ។គួររំលឹកថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួនបានភ្លាមៗ ករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើរពុករលួយ ហៅកាត់ ACU ហើយ ដើម្បីចំណាត់ការបន្តរ ។ការឃាត់ខ្លួនលោកសុខ សុផា ស្មៀនឃុំសាលាសង្កាត់តាខ្មៅនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមដឹកនាំកម្លាំង ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅចុះធ្វើការស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ រហូតឈានដល់ការឃាត់ខ្លួនស្មៀនសាលាសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ទៀតផង។
ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ចិន្តា កាន់សមធម៌លេខ 08110403-0086 ក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួងឃើញថាប័ណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មកក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធីក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលសរុបទាំង ២០ ប័ណ្ណមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០ រៀល ។ តាមចម្លើយសារភាពរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ឆ្លើយថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់, រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន ។ ឆ ដា