អភិបាលខេត្តកំពង់ចាម បានជំរុញដល់ពលរដ្ឋឲ្យបញ្ជូនកូនចៅចូលរៀន ដើម្បីយកចំណេះដឹងទៅ កសាងអនាគត និងចូលរួមអភិវឌ្ឍន៍ជាតិ

0

កំពង់ចាម:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់បងប្អូនប ជាពលរដ្ឋឲ្យបញ្ជូនកូនចៅចូលសាលារៀន ដើម្បីយកចំណេះដឹងរបស់ខ្លួនទៅកសាងអនាគត​ និង ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។ ការថ្លែងបែបនេះក្នុងពិធី បញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តឧត្ដមមណីរង្សី(វត្តភូមិចុង) ស្តិតក្នុងឃុំសំបូរ ស្រុក បាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាដែលនាំឲ្យ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តា ៥យ៉ាង ទី១– គឺកត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួប ជុំគ្នាទៅបាន ។ ទី២- កត្តាហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់ ពីព្រោះថា មានផ្លូវល្អស្រួលធ្វើដំណើរ សម្រាប់ដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ទើបប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ហើយមានប្រាក់កាក​ សម្រាប់ចូលរួមធ្វើបុណ្យដាក់ទានតិចឬច្រើនតាមសុធាជ្រះថ្លា ។ ទី៣-កត្តាជុំនឿ ពីព្រោះថា មានជុំនឿទុកចិត្តទៅលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋ យើង ចូលបុណ្យ ដើម្បីកសាងសមិទ្ធផលផ្សេងៗ ។ ទី៤ -កត្តាការគ្រប់គ្រងជំងឺកូរីដ ១៩ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិតប្រជាពលរដ្ឋ ទើបយើងមានឱកាស មកធ្វើបុណ្យរួមគ្នានៅពេលនេះ ។ ទី៥-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នាធ្វើបុណ្យ ដើម្បីសន្សំកុសល ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំឮកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈ ស់ង្ឃ ត្រូវរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យបងប្អូនប្រជា ពលរដ្ឋ មានជុំនឿជឿទុកចិត្ត ហើយចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផល់ថ្មីៗ បន្តទៀត ដោយឡែក ប្អូនៗក្មួយៗ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវខិតខំប្រឹង ប្រែងសិក្សារៀនសូត្រផងដែរ ៕