កម្លាំងនគរបាលប៉ុស្តិ៍សាលាវិស័យ ចុះល្បាតប្រទះឃើញក្មេងប្រុស៣នាក់ នាំខ្លួនមកអប់រំណែនាំខណៈ ប្រទះឃើញកាន់ដាវតាមដងផ្លូវ

0

កំពង់ធំ៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៩:១០នាទី កម្លាំងនគរបាលប៉ុស្តិ៍ដឹកនាំប្រជាការពារភូមិខ្មាក់ និងភូមិសាលាវិស័យចុះល្បាតក្នុងភូមិសាស្ត្រខាងក្រោយវត្តសាលាវិស័យ ប្រទះឃើញក្មេងប្រុសចំនួន៣នាក់ កំពុងដើរតាមផ្លូវ ក្នុងនោះមានកាន់អាវុធ(ដាវ) គ្រប់ដៃភ្លាមនោះបានសាកសួរ នាំយកមករដ្ឋបាលប៉ុស្តិ៍ជាបណ្តោះអាសន្ន ដើម្បីធ្វើការ ពិនិត្យអប់រំណែនាំ។

ប្រភពសមត្ថកិច្ចឲ្យដឹងថា ក្មេងប្រុសជាមុខសញ្ញាខាងលើ ៖១/ឈ្មោះព្រីង ម៉ី ភេទប្រុស  អាយុ១២ឆ្នាំ
២/ឈ្មោះឈុន ប៊ុនថេត ភេទប្រុស  អាយុ១២ឆ្នាំ
៣/ឈ្មោះ ភីន វ៉ាន់ដេត អាយុ ១២ឆ្នាំ ក្មេងប្រុសទាំង៣នាក់នេះ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

បន្ទាប់ពីធ្វើការនាំខ្លួនមករដ្ឋបាលនគរបាលប៉ុស្តិ៍ សាលាវិស័យរួចមក បានជម្រាបដល់ អាណាព្យាបាលក្មេងទាំង៣ មុខធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព ធានានិងប្រគល់ឱ្យត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នានេះលោកវរៈសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ សូមផ្ដាំផ្ញើដល់អាណាព្យាបាល សូមធ្វើការព្យាយាមអប់រំណែនាំ ដល់កូនចៅ និងតាមដានមើលសកម្មភាពមិនប្រក់ក្រតីណាមួយ ដែលពួកគាត់ប្រព្រឹត្ត ។ ជាពិសេសសូមផ្ដាំផ្ញើដល់យុវជន យុវតី ទាំងអស់ក្នុងមូលដ្ឋានត្រូវប្រឹងប្រែងរៀនសូត្រ និងស្ដាប់ដំបូងន្មានរបស់ឪពុកម្ដាយ ជៀសវាងឲ្យឆ្ងាយពីទង្វើពាក់ព័ន្ធផ្លូវច្បាប់ទាំងឡាយ ដែលសង្គមស្អប់ខ្ពើម ធ្វើខ្លួនជាទំពាំងស្នងឬស្សីល្អជាប្រយោជន៍ដល់សង្គមជាតិផងដែរ៕