កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​ភ្លើង​ឆេះ​ម៉ូតូ ផ្អើល​ប្រជាពលរដ្ឋ​និង នគរបាល​ប៉ុស្តិ​មកជួយ​ពន្លត់

0

កំពង់ឆ្នាំង​៖​ ​នារី​២​នាក់​បាន​រត់ចោល​ម៉ូតូ ខណៈ​កំពុង​ជិះ​ម៉ូតូ​សុខៗ​ស្រាប់តែ​ភ្លើង​ឆេះ​ម៉ូតូ ក៏​
​ស្រែក​អោយគេ​ជួយ ប៉ុន្តែ​ទំរាំ​នគរបាល​ប៉ុស្តិ​ជួយ​ពន្លត់​រលត់​ម៉ូតូ​នោះបាន​ឆេះ​អស់​ប្រមាណ​
៦០%​ទៅហើយ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​
២៦ ខែកញ្ញា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​DSC06560
​ស្រុក​កំពង់ឆ្នាំង​។​​ ​លោក ជា វ​ណ្ណះ នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​នារី​រងគ្រោះ​នោះ​ឈ្មោះ ផុល ស្រី​ពៅ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទា​​យ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​០៥ ពណ៌​ខ្មៅ​អត់​ស្លាក​លេខ ឌុប​ប្អូនស្រី​ម្នាក់​ចេញពីផ្ទះ​DSC06558

​ធ្វើដំណើរ​ទៅលេង​បងប្អូន​នៅ​ភូមិ​ពន្លៃ ស្រុក​បរិបូរ​ណ៌​។​ពេលមកដល់​កន្លែងកើតហេតុ​ប្អូន ស្រី​ដែល​ជិះ​នៅ​ខាងក្រោយ​ស្រែកប្រាប់​បងស្រី​ថា​«១​បង​ដូចជា​ក្តៅ​ជើង​»​ពេល​គេ​ក្រឡេក​មើលទៅ​ក្រោម​ក៍​ឃើញ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ចេញពី​ធុងសាំង​ម៉ូតូ ពេលនោះ​ពួកនាង​បាន​បត់​ទៅ​ឆ្វេង​ដៃ​បន្តិច​ហើយ​ផ្តួល​ម៉ូតូ​ចោល និង​ស្រែក​អោយគេ​ជួយ​។​DSC06563

នៅពេល​នោះដែរ​លោកនាយ​នគរបាល​ប៉ុស្តិ៍ និង​កូនចៅ​បាននាំគ្នា​យក​ធុង​ស្ពេ​ត្រូ​ដងទឹក​ពី​ស្រះ​ឈូក​ដែល​នៅក្បែរនោះ យក​ចាក់​ស្រោច​ពន្លត់​ម៉ូតូ អស់​ប្រមាណ​១០​នាទី​នៅតែ​មិន​រលត់ បន្ទាប់មក​អ្នកលក់​ហ្គាស​ដែល​នៅក្បែរ​នោះដែរ ក៍​បានអោយ​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទើប​ភ្លើង​នោះ​រលត់ទៅវិញ ប៉ុន្តែ​ម៉ូតូ​បាន​ឆេះ​ខូច​អស់​ប្រមាណ​៦០%​ទៅហើយ​។​DSC06563
​ ​ករណី​កើត​ហេតុនេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​៖​អាច​បណ្តាលមកពី​ទុយោ​សាំង​ម៉ូតូ​លិច​ស្រក់​សាំង​ទៅលើ​ម៉ាស៊ីន​ម៉ូតូ​កំពុង​ក្តៅ ឬ​ប៊ូ​ហ្សី​ម៉ូតូ ទើប​បណ្តាលអោយ​ឆាបឆេះ បែបនេះ សំណាងល្អ​ដែរ​ដែល​ធុងសាំង​មិន​ផ្ទុះ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​។​គ្រោះថ្នាក់​នេះ​ជា​បទពិសោធន៍​មួយ​របស់​អ្នកប្រើប្រាស់​ម៉ូតូ​ទាំងអស់​គួរតែ​ប្រុងប្រយ័ត្ន​ថែរ ទាំ និង​ត្រួត​ពិនិត្យមើល​ទុយោ​សាំង​ម៉ូតូ កុំអោយ​មានការ​ជ្រាប​លេច ទើប​ជៀសវាង​បាន​នូវ​គ្រោះថ្នាក់​ដូចខាងលើ​នេះ​។​DSC06565
​ ​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ក្រុមគ្រួសារ​មកជួយ​យក​ម៉ូតូ ទៅកាន់​លំនៅដ្ឋាន​វិញ ដើម្បី​ធ្វើការ​ជួសជុល​ប្រើប្រាស់​វិញ ព្រោះថា​ម៉ូតូ​នោះ​ខូចខាត​តែ​ខោអាវ​ជា​គ្រឿង​ជ័រ​តែប៉ុណ្ណោះ​គឺអាច​ជួសជុល​ប្រើប្រាស់​វិញ​បាន​៕ DSC06569