គណៈសង្ឃនាយកនៃព្រះរាណាណាចក្រកម្ពុជា និមន្តមកទស្សនកិច្ចវត្តអារាមព្រះពុទ្ធសាសនានៅក្នុងបរិវេណរមណីយដ្ឋានអង្គរ

0

សៀមរាប: ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូនិមន្តមកបំពេញទស្សនកិច្ចតាមវត្តអារាមព្រះពុទ្ធសាសនាមួយចំនួន នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចូលក្រាបថ្វាយបង្គុំ ធ្វើបទបង្ហាញ និងអមព្រះដំណើរនិមន្តទស្សនកិច្ចនៅតាមវត្តអារាមមួយចំនួនដូចជា វត្តអធ្វា វត្តអង្គរខាងត្បូង វត្តអង្គរខាងជើង វត្តកងជុំ វត្តឥន្ទទេព វត្តលលៃ ជាដើម ក្នុងគោលបំណងពិនិត្យ និងស្វែងយល់ពីការរៀបចំវត្ត បញ្ហាប្រឈមនៃសំណង់មិនរៀបរយក្នុងវត្តអារាម បទពិសោធន៍ និងគម្រូល្អ នៃការអភិរក្សជួសជុលវត្តបុរាណ និងការចូលរួមលើកតម្លៃវត្តអារាមនៅក្នុងបរិវេណរមណីយដ្ឋានអង្គរបេតកភណ្ឌពិភពលោក។

ក្នុងឱកាសនោះ ក៏មានពិធីសំណេះសំណាល និងពិភាក្សាការងារ ក្រោមព្រះអធិបតីភាព ព្រះ មហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ និងជាព្រះគ្រូចៅអធិការ វត្តរាជបូណ៍ផងដែរ៕