អភិបាលស្រុកបានគ្រួតនិងអនុប្រធានអភិវឌ្ឍន៍ខេត្តបុរីរ៉ាំ-ថៃមកទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖គណៈប្រតិភូអភិបាលស្រុកបានគ្រួតនិងអនុប្រធានអភិវឌ្ឍន៍ខេត្តបុរីរ៉ាំ ប្រទេសថៃ កាលពីថ្មីៗនេះបានមកទស្សនកិច្ចកំសាន្តនៅប្រាសាទបន្ទាយឆ្មារនិងអាងជើងគ្រួស នៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្នុងគោលបំណងលើកកម្ពស់ទេសចរនិងរឹតចំណងទំនាក់ទំនង មិត្តភាព ។

នេះបើតាមលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកប្រាប់កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២ ។
លោកអភិបាលស្រុកត្រូវជាមិត្តភក្តិនឹងលោកអភិបាលស្រុកបានគ្រួត( ជនជាតិថៃដើមកំណើតខ្មែរម្ចាស់ស្រុក ប៉ែកឦសាន្តថៃ) នេះ ។

លោកប៊ុនតឺម កល្យាផានីត អភិបាលស្រុកបានគ្រួត(ខ្មែរនៅឦសាន្តថៃហៅស្រុកគ្រួស) និងលោកអនុប្រធានអភិវឌ្ឍន៍ខេត្តបូរីរម្យនិងប្រតិភូមានក្តីនឹករលឹកដល់បងប្អូនព្រៀងលាន ញាតិមិត្តខ្មែរ ថៃ ហើយណាត់មកជួបគ្នា ហើយទស្សនាកំសាន្តនៅប្រាសាទបន្ទាយឆ្មារនិងអាងជើងគ្រួស នៅឃុំបន្ទាយឆ្មារស្រុកថ្មពួក ។

លោកលឿង សុភក្តិ បានសម្តែងក្តីរីករាយនិងមោទនភាព ដែលបងប្អូនថៃដឹកនាំមន្ត្រីរាជការថៃ មកទស្សនារមណីយដ្ឋានវប្បធម័ប្រាសាទបន្ទាយឆ្មារនិងនៅរមណីយដ្ឋានធម្មជាតិអាងជើងគ្រួសនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ហើយពិសារបាយម្ហូបឈ្ងុយឆ្ងាញ់ដែលជការជួយជម្រុញ លើកកម្ពស់ទេសចរ ពង្រឹងសាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការរវាងស្រុកភូមិខ្មែរថៃនៅទល់មុខគ្នាម្ខាងម្នាក់នៃជួរភ្នំដងរែក នេះ ។

មន្ត្រីខ្មែរ ថៃ ក៏អរគុណលោកស្រីហេមចិន្តាអគ្គមហាសិការពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ ដែលស្តារអាងជើងគ្រួសនេះឡើងវិញ ធ្វើអោយក្លាយជាទីទាក់ទាញទាក់ទ្ពក់បេះដូង ទេសចរទូទៅ សូម្បីខាងថៃក៏ចង់មកលេងដែរ ។ហេតុនេះ សូមមន្ត្រីខ្មែរ ថៃជួយនៅព្រំដែននិងខាងក្នុងភូមិសាស្ត្រផងសម្របសម្រួលផង ៕