កំពង់ធំ÷ ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាការលក់ដូរមួយចំនួនដូច្នេះហើយលោក
អួង សារឿន អភិបាលស្រុកបារាយណ៍និងសហការីបានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់កង់បី និងអ្នករត់ម៉ូតូឌុប ស្ថិតនៅឃុំបារាយណ៍ ឃុំក្រវ៉ា ផ្សារកំពង់ថ្ម ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ក្នុងការលក់ដូរប្រកបដោយអនាម័យ និងមានសុវត្ថិភាព។
ការលើកឡើងរបស់លោក អួង សារឿន នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃការលក់ដូរ និងសម្ភារៈផ្សេងៗប្រកបដោយគុណភាព ប្រសិទ្ធភាព ចៀសវាងការគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលយកទៅបរិភោគ។ក្នុងការចូលរួមចំណែក លើកស្ទួយផលិតផលក្នុងស្រុក ឱ្យបងប្អូនប្រជាពលរដ្ឋមានមុខរបរកាន់តែច្រើន កាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។
លោកអភិបាលស្រុកបារាយណ៍ ក៏បានសំណូមពរដល់បងប្អូនអាជីវករ ពិសេសក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមចូលរួមរក្សានូវអនាម័យ និងមានការទុកដាក់សំរាមឲ្យមានសុវត្ថិភាព។ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងការលក់ដូរ ព្រមទាំងចេះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យទំនិញលក់ទៅឱ្យអ្នកទិញមានគុណភាព និងប្រសិទ្ធភាពប្រកបដោយអនាម័យល្អ។ សំណូមពរចុងក្រោយរបស់លោកអភិបាលស្រុក សូមក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់កង់បី និងអ្នករត់ម៉ូតូឌុបទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាពជូនប្រទេសជាតិទាំងមូល។
បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកបារាយណ៍ ដែលបានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដល់អាជីវករលក់ដូរនៅតាមផ្សារនានា យើងខ្ញុំកំពុងតែប្រកបអាជីវកម្មប្រចាំថ្ងៃ៕





































