ក​ណះ​កម្ម​ការរៀបចំ​ការបោះឆ្នោត​ជាតិ​ខេត្តកំពង់ឆ្នាំង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការត្រួតពិនិត្យ បញ្ជី​ឈ្មោះ​បោះឆ្នោត​ដល់​ក្រុមប្រឹក្សា​ខេត្ត​.​ស្រុក​.​ក្រុង​.​ឃុំ​.​សង្កាត់​និង​ស្មៀន​

0

​កំពង់ឆ្នាំង​៖​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មកពី​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង បានមក​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៤ ដែលមាន​រយះពេល​ពេញ​មួយថ្ងៃ   នៅក្នុង​ទីស្នាក់ការ​គ​ណះ​កម្ម​ការរៀបចំ​ការបោះឆ្នោត​ជាតិ​ខេត្តកំពង់ឆ្នាំង​   ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤​។​កម្ម​ពី​ធី​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​លោកស្រី នួន ចាន់នី ប្រធាន​គ​ណះ​កម្ម​ការរៀបចំ​ការបោះឆ្នោត​ជាតិ​ខេត្តកំពង់ឆ្នាំង លោក គុយ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​មកពី​ស្រុក ក្រុង ឃុំ សង្កាត់ និង​ស្មៀន សរុប​មានការ​ចូលរួម​ចំនួន​៥៩​នាក់​។​22
​លោកស្រី នួន ចាន់នី ប្រធាន​គ​ណះ​កម្ម​ការរៀបចំ​ការបោះឆ្នោត​ខេត្ត​បាន​លើកឡើងថា​៖​ជា​រៀងរាល់ឆ្នាំ​មុនពេល​បោះឆ្នោត​តែងតែមាន​ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​   ​ស្រុក​   ​ក្រុង ឃុំ​  ​សង្កាត់​  ​ស្មៀន​  ​ហើយ​សារៈសំខាន់​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៤ ដើម្បី​ផ្តល់​សិទ្ធ​ប្រជាពលរដ្ឋ​ខ្មែរ​ចុះឈ្មោះ​បោះឆ្នោត​  ​ជា​ពិ​សាស​ផ្តល់​ឧ​ឱកាស​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​ថ្មីៗ ក្នុងនោះ​អ្នក​ទើប​គ្រប់​អាយុ​បោះឆ្នោត ចាប់ពី​អាយុ​១៨​ឆ្នាំ​គិតដល់​ថ្ងៃទី​៣១​ធ្នូ​២០១៤​។​ក្នុងពេលនោះ​ដែល បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ និង​ដែលមាន​ឈ្មោះ​ភេទ​ថ្ងៃខែ​ឆ្នាំ​កំណើត​និង​អាស​យ័​ដ្ឋា​ន​មិន​ត្រឹមត្រូវ​តាម​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់ខ្លួន​នោះ អាច​សុំ​ធ្វើការ​កែតម្រូវ​វិញ​បាន​។​11
​លោកស្រី​បានបញ្ជាក់​បន្ថែមទៀតថា ក្នុងនោះ​លក្ខ​ណះ​៤​យ៉ាង​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ ​គឺ​១.​ត្រូវមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​   ២.​ត្រូវមាន​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​  ៣.​ត្រូវមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ​  ៤.​ត្រូវមាន​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​ដែល​សា​ម៉ី​ខ្លួន​សុំ​ចុះឈ្មោះ​បោះឆ្នោត​។​ ​ការបិទ​ប្រកា​ស់គឺ​នៅ​សាលាឃុំ សង្កាត់ និង​ត្រូវ​ធ្វើការ​ផ្សព្វ ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ ត្រូវ​ផ្សព្វផ្សាយ​នៅតាម​ភូមិ​អោយ​ប្រជាពលរដ្ឋ​បាន​ចុះឈ្មោះ​គ្រប់ៗ​គ្នា ចាប់ពី​ថ្ងៃទី​០១​រហូតដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ។​
​លោកស្រី នួន ចាន់នី ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា នៅក្នុង​ថ្ងៃ​
​នេះដែរ​ក៍មាន​បើក​វគ្គ​បណ្តុះបណ្តាល​ដូចគ្នា​នៅតាម​ស្រុក​កំពង់លែង និង​ស្រុក​ជ​
​ល​គី​រី និង​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ខាងមុខនេះ​ក៍មាន​បើក​វគ្គ​នេះ​បន្តទៀត​
នៅ​ស្រុក​បរិបូណ៌​  ​ស្រុក​ទឹកផុស​  ​ស្រុក​សាម​គ្គឺ​មាន​ជ​យ័ និង​ស្រុក​កំពង់ត្រឡាច​ទៀត​ដែរ​។​
​ការបើក​វគ្គ​បណ្តុះបណ្តាល នេះ​គឺមាន​បំណង​ធ្វើអោយ ក្រុមប្រឹក្សា ឃុំ សង្កាត់ ផ្សព្វផ្សាយ​ប​
​ង​ប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​បាន​យល់ច្បាស់ អំពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោតអោយ​បាន​គ្រប់ៗ​គ្នា ដែលជា​ករណីយកិច្ចរ​បស់​ប្រជាពលរដ្ឋ
​ដើម្បី​រើស​តំណាង​ឃុំ​សង្កាត់​របស់ខ្លួន​ក្នុងពេល​ខាងមុខនេះ​៕ ដោយផន សុខជាតិ