ជនសង្ស័យ​៥​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ធ្វើការ​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​

0

​ ​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ដេញតាម​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន រួមទាំង​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៥​នាក់ ដកហូត​បាន​ថ្នាំញៀន​ក្រាម​ពណ៌​ស ចំនួន​១១​កញ្ចប់​តូច ដាវ​សា​ម៉ូ​រ៉ៃ​២ ម៉ូតូ​កង់​បី​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និក​១​គ្រឿង កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៤ ត្រង់ចំណុច​ច្រក​ឌឿងហែម​ក្រោយ​ក្រុមហ៊ុន qb ស្ថិត​ក្នុងភូមិ​១២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​ ​

ការចុះ​បង្ក្រាប​ខាងលើនេះ​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អោយ​បង្ក្រាប​រាល់​បទល្មើស​ផ្សេង ដូចជា​គ្រឿងញៀន និង​ឆក់​ប្លន់ ទើប​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បើក​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ឃាត់​បាន​ជនសង្ស័យ​ទី​១​ឈ្មោះ​ ​ឡុ​ច សារី​ម ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក់​កង់​៣ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ ​ទី​២​ឈ្មោះ សុខ សួន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​

មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​15E1 ភូមិ​ម៉ាក​ខ្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌមានជ័យ ទី​៣​ឈ្មោះ ណា​ល់ រតនា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ទី​៤​ឈ្មោះ ម៉ៅ វីរៈ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​លេខ​245 ផ្លូវ​៣៦៧ ភូមិ​ម៉ាក​ខ្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌមានជ័យ និង​ទី​៥​ឈ្មោះ សុង សុ​បូ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​បើករថយន្ត ស្នាក់​នៅផ្ទះ​លេខ​243 ផ្លូវ​៩៣ ក្រុម​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​ ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​

លោក​បានឱ្យដឹងថា រាល់​បទល្មើស​ដែល​កើតមានឡើង​នៅក្នុង​ខណ្ឌចំការមន​ដោយឡែក​ចំពោះ​ការលក់ដូរ​ចែកចាយ ឧក្រិដ្ឋជន​គឺ​បាន​ផ្លាស់ប្តូរ​គ្រប់​រូបភាព​ទាំង​ការ​លាក់ទុក ការជួញដូរ​ដោយផ្ទាល់​ដោយ​ប្រយោល ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណា​លោក​នៅតែមាន​ជំនឿ​ជឿជាក់ថា​គ្រឿងញៀន​ពិនិត្យ​ជា​ទិដ្ឋភាព​រួម​គឺមាន​ការថយចុះ​ច្រើនណាស់ គឺ​យើង​បាន​បន្ថយ​ការព្រួយបារម្ភ​របស់​មា​តា​បិតា​បន្ថយ​ការព្រួយបារម្ភរ​របស់​ប្រជាពលរដ្ឋ​

បាន​ច្រើន ដែល​ពីមុន​យើង​ត្រូវតែទទួលស្គាល់​ការពិត មហាជន​ខ្លះ​លោក​បាន​និយាយថា​ភ្នំពេញ​គ្រឿងញៀន លក់​ដូច ស្ករ​គ្រាប់​កន្លែង​ណា​ក៏មានដែរ​ឥឡូវនេះ​យើង​ទទួលស្គាល់​ការពិត​មួយទៀត​ថា​វា​មិនទាន់​អស់​ទេ តែ​ពាក្យ​នេះ​គឺ​មិនមាន​ទៀត​ទេ ។​ ​បច្ចុប្បន្ន​ចំពោះ​ជនសង្ស័យ​ទាំង​៥​នាក់​ខាង​នេះ​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕01 02