កែប; ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ដីព្រៃកោងកាង និង ព្រៃ លិចទឹក ជាជម្រកត្រីពង នៅចំណុចខាងលើនេះ ច្រើនហិកតា ត្រូវអ្នកមា នលុយ ម្នាក់ធ្វើសកម្មភាព ទន្ទ្រានកាន់កាប់មិនដឹងថា មានច្បាប់ឬអត់ច្បាប់។
ប៉ុន្តែមន្ត្រីអាជ្ញាធរ សង្កាត់អូក្រសារ ក៏ដូចជាមន្ត្រីអាជ្ញាធរ ក្រុងកែប ព្រម ទាំងប្រធាន មន្ទីរកសិកម្ម នៅខេត្តកែប បែរជាមិនហ៊ាន ចាត់វិធានការទៅលើក្រុមអ្នកធ្វើសកម្មភាព ទន្ទ្រា ន កាន់កាប់ដីព្រៃកោងកាង ដីព្រៃ លិចទឹក យកធ្វើជាកម្មសិទ្ធិស្រាច់តែអំពើចិត្តនោះទេ ហេតុនេះហើយទើបប្រជាពលរដ្ឋ លើកឡើងថា ទាល់តែមានការ ឃុបឃិតជាប្រព័ន្ធទើបសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាង នៅសង្កាត់អូរក្រសារ ក្រុងកែប អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការទប់ស្កាត់។
ប្រជាពលរដ្ឋក្នុងសង្កាត់ អូរក្រសាបានអំពាវនាវឲ្យ ឯកឧត្តមអភិបាល ខេត្តកែប ព្រមទាំងប្រធានមន្ទីរពាក់ ព័ន្ធក្នុងខេត្តកែប ចាត់វិធានការទប់ ស្កាត់ សកម្មភាពទន្ទ្រាន កាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក តាមតាមដងព្រែក ជាបន្ទាន់ប្រកបដោ យប្រសិទ្ធភាពពិតប្រាកដ។
ដោយហេតុថា មួយរយៈកន្លងទៅនេះដីព្រៃកោងកាង និងព្រៃលិចទឹកជាច្រើនហិកតា ត្រូវវិនាស ហិនហោ ចអស់ហើយ លោកចៅសង្កាត់ អូរ ក្រសារ និង លោកអភិបាលក្រុង បែរជារក្សា ភាពស្ងៀមស្ងាត់ទៅវិញ ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរស់នៅខេត្តកែប សូមសំណូមពរទៅដល់ ឯកឧត្តម ឌិតទីណា រដ្ឋម ន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយដាក់មន្ត្រីចុះ មកស៊ើបអង្កេត បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅចំណុចភូមិឃុំខាង លើនេះផងទាន។