ភ្ញៀវទេសចរមកកំសាន្តតាមតំបន់សហគមន៍នៃក្រុងបូកគោ ខេត្តកំពត

កំពត៖ទេសចរណ៍ធម្មជាតិ គឺជាប្រភេទមួយ នៃទេសចរណ៍ ដ៏មាននិរន្ដភាពដែលធ្វើអោយភ្ញៀវ ទេស ចរអាចទទួ លបាននូវបទពិសោធន៍ល្អៗ និងភា ពសប្បាយរីករាយ ជាមួ យធនធានធម្មជាតិ ធនធានវប្បធម៌ តាម រយៈសកម្មភាពរៀបចំ និងការចូ លរួមដោយអង្គការ ACT និងគ្រប់គ្រង ដោយ សហគមន៍មូលដ្ឋា ន ហើយទេសចរណ៍ធម្មជាតិព្រែត្នោ ត ក៏ជាវិធីសាស្រ្តមួយផងដែរ សំរាប់ជួយប្រជាជន ក្នុងការរកប្រាក់ ចំណូ ល ដើម្បី ទ្រទ្រង់ជីវភាព រស់ នៅរប ស់ពួកគេ។

ប្រជាសហគមន៍ នៅក្នុងឃុំព្រែក ត្នោតទាំងមូល បានសហការ និងឯកភាពគ្នាបង្កើត នូវតំបន់ទេសច រណ៍ ធម្មជាតិមួយ ដែលមានឈ្មោះថាព្រែកត្នោត ។

សហគមន៍មួយនេះ ស្ថិតនៅភូមិ ព្រែកត្នោត សង្កាត់ ព្រែកត្នោត មានទី តាំងភូមិសាស្រ្ដ ស្ថិតនៅក្នុងក្រុបូកគោ ខេត្តកំពត មានចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពត តាមផ្លូវជាតិលេខ៣ តាមផ្លូវឆ្ពោះមកកាន់ ឧទ្យានជាតិព្រះមុនីវ ង្ស «បូកគោ » និងចម្ងាយ៧៥គីឡូ ម៉ែត្រពីខេត្តព្រះសីហនុ តាមបណ្ដោ យផ្លូវជាតិលេខ៤ កាត់ត្រង់ចំនុចផ្លូវបំបែកវាលរេញ។

សង្កាត់ព្រែកត្នោត មានផ្ទៃដីសរុបចំនួន ២០០៦ហិកតា និងគ្របដ ណ្ដប់ ដោយភូមិ៤គឺៈ ភូមិចង្ហោន ព្រែកត្នោត ព្រែកក្រែង និង ត្រពាំងរពៅ។