​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ២​នាក់​របួសធ្ងន់​ស្រាល​៩​នាក់ និង​ខូច​យានយន្ត​ចំនួន​៧​គ្រឿង​នៅ​ខេត្តកំពង់ឆ្នាំង​ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​រយៈពេល​៣​ថ្ងៃ​

0

​ខេត្តកំពង់ឆ្នាំង​៖​សរុប​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​គឺ​ថ្ងៃទី ២២-២៣-​និង​២៤ ខែកញ្ញា​ឆ្នាំ​២០១៤ បាន​កើតឡើង​ចំនួន​៤​ករណី​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​ចាស់​រយៈពេល​ដូចគ្នា នេះដែរ​គឺ​៤/៤ ស្មើគ្នា ។​បាន​បង្ករ​អោយ​មនុស្ស​ស្លាប់ ចំនួន​២​នាក់​និង​រងរបួស​ធ្ងន់​ស្រាល​៩​នាក់ និង​ខូចខាត​យាន យន្ត ៧​គ្រឿង ។3
​ ​យោង​របាយ​ការ​ណ៏​របស់​មន្ត្រីនគរបាល​ច​រាចរ​ណ៏​ផ្លូវគោក​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បាន​
​អោយដឹងថា រយៈពេល​៣​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ គឺ​ថ្ងៃទី ២២-២៣-​និង​២៤ ខែកញ្ញា​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរ​ណ៏​បាន កើតឡើង​ចំនួន​៤​លើក​គឺ​ស្មើ ឆ្នាំ​២០១៣ ចំនួន​៤​លើក​ដូចគ្នា ។ បាន​បង្ករ​អោយ មនុស្ស​ស្លាប់ ២​នាក់​(​ស្រី​១​នាក់​) របួស​៩​នាក់ ក្នុងនោះ​ធ្ងន់ ៣​នាក់ ។​ខូចខាត​រថយន្ត​២​គ្រឿង ខូចខាត​ម៉ូតូ​
៤​គ្រឿង ខូចខាត​យានយន្ត​កែឆ្នៃ​១​គ្រឿង ។​1

​ គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​១៥០A . ចំនួន​១​លើក លើផ្លូវ​លេខ​
៥៣ ចំនួន​២​លើក និង​លើ​ផ្លូវលំ ចំនួន​១​លើក ។​ក្នុងនោះ ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច​ចំនួន​១​លើក​
​ស្រុក​កំពង់លែង​ចំនួន​១​លើក ស្រុក​រលាប្អៀរ​ចំនួន​១​លើក និង ស្រុក​បរិបូរ​ណ៏​ចំនួន​១​លើក ។​2
​របាយ​ការ​ណ៏​ដដែល​បាន​បន្ត​អោយដឹងថា​៖ កត្តា​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ គឺ​បណ្តាលមកពី ប្តូរ​គន្លង​មិន​ប្រយ័ត្ន​ចំនួន​១​លើក បើកបរ​ហួស​ល្បឿន​កំណត់​២​លើក និង​កត្តា​យានយន្ត (​ដាច់​កង់​)
១​លើក ។
​ ​លោក អៀរ ប៊ុនធឿន​នាយ​កា​រិ​យា័​យ ចរាចរ​ណ៏​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​ផ្តាំផ្ញើ​
​ផងដែរ ដល់​អ្នកបើកបរ​យាន​យន្ត និង​អ្នកប្រើប្រាស់​ផ្លូវ ត្រូវគោរព​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​អោយបាន​ខ្ជាប់ ខ្ជួន ដូចជា​កុំ​បើក​ហួស​ល្បឿន​កំណត់​, កុំ​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ,​ត្រូវគោរព​សិ​ទ្ឋ​អ​ទ្ឋិ​ភាព និង បើ​ស្រវឹង​សុំ​កុំ​បើកបរ​ជាដើម ៕ ដោយផន សុខជាតិ5