ប្រជាកសិករបន្តរធ្វេីស្រែបណ្តេញទឹកចូលរួមអនុវត្តគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលមន្ទីរកសិកម្ម

បន្ទាយមានជ័យ៖ប្រជាកសិករបន្តរធ្វេីស្រែបណ្តេញទឹក នាចុងឆ្នាំ២០២២ក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបន្តជំរុញប្រជាកសិករ ប្រកបរបរធ្វើស្រែប្រាំង ហៅថា បណ្ដេញទឹក នៅ២០២២ លើផ្ទៃដីដែលមានស្រាប់ក្នុងគោលដៅបង្កើនជាផលិតកម្ម បង្កើនជាការងារ បង្កើនប្រាក់ចំណូល និងបង្កើន នាំចេញកសិផល ពិសេសនាំចេញអង្ករទៅបរទេសដើម្បីបង្កើតនូវសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានមួយកម្រិតបន្ថែមទៀត។
ជាក់ស្ដែង ប្រជាកសិកររស់នៅឃុំនាងកេត នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ បាននិងកំពុងមមាញឹកធ្វើស្រែ ប្រដេញទឹកនៅឆ្នាំ២០២២ ដោយពួកគាត់សង្ឃឹមថា និងបានទទួលផលដើម្បីបង្កើនជីវភាពក្នុងគ្រួសារ បើយោងទៅតាមអាកាសធាតុនៅចុងឆ្នាំ២០២២ នេះនៅមានភ្លៀងធ្លាក់ជាអន្លើអន្លើបង្កឲ្យមានតម្កល់ទុកសម្រាប់ប្រើប្រាស់ បាននិយាយជារួមឆ្នាំនេះមិនខ្វល់ពីបញ្ហាខ្វះទឹកនោះឡើយ ប៉ុន្តែសំខាន់គឺយើងត្រូវរក្សាទឹកទុកកុំឲ្យហូរធ្លាក់ទៅខាង អស់។
ប្រជាកសិករមួយចំនួនបានប្រាប់អ្នកសារព័ត៌មានចិនឲ្យដឹងថា ពួកគាត់កំពុងមមាញឹកធ្វើស្រែប្រាំងគឺធ្វើទៅតាមលក្ខណៈបែបធម្មជាតិ ពុំមាននូវបច្ចេកទេសគ្រប់គ្រាន់នោះទេ ដូចនេះពួកគាត់សំណូមពរសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តមេត្តាចុះជួយផ្ដល់នូវបច្ចេកទេសផ្សេងៗ ដូចជាការធ្វើដី ប្រើប្រាស់ពូជ ការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំបាញ់ប្រជាកសិករបានបន្តថា ពួកគាត់បានធ្វើស្រែប្រាំងនៅតំបន់នេះរយៈពេល៧ឆ្នាំមកហើយ ពុំដែលមានមន្ត្រីជំនាញបច្ចេកទេសកសិកម្ម ចុះមកពន្យល់ណែនាំឬផ្ដល់នូវបច្ចេកទេសអ្វីនោះឡើយពួកគាត់ធ្វើទៅតាមបែបលក្ខណៈធម្មជាតិតែប៉ុណ្ណោះ៕ដោយ៖ ឃិន គន្ធា