ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញសាកសួរសុខទុក្ខ អតីតយុទ្ធជន ចំនួន៣៨គ្រួសារមកពីខេត្តព្រៃវែង ដែលស្ម័គ្រចិត្តទៅរស់នៅលើសម្បទានដីសង្គមកិច្ចស្ថិតនៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់

0

ខេត្តឧត្ដរមានជ័យ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ អតីតយុទ្ធជន ចំនួន៣៨គ្រួសារមកពីខេត្តព្រៃវែង ដែលស្ម័គ្រចិត្តទៅរស់នៅលើសម្បទានដីសង្គមកិច្ចស្ថិតនៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។ថ្ងៃអង្គារ​ ៦កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីព្រឹក​ ​លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធាន​គណ:កម្មាធិការ​ ស.អ​.ក​ ខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចូលរួម និងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូន ឯកឧត្តម​ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយ​ បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ចំនួន ៣៨គ្រួសារ​ ដែលស្ថិតនៅភូមិស្រះទឹកតេជោសែនជ័យ(បាត់ថ្កៅ) ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ។ក្នុងនោះផងដែរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនអតីតយុទ្ធជន​ ដែលមានភាពខ្វះខាត​ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន​ ០១ការ៉ុង​ ២៥គីឡូក្រាម មី​ ០១កេះ​ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ​ ផ្ទាំង​សូឡា​ ០១គ្រឿង​ ដេីមស្វាយចំនួន​ ០៥ដេីម​ និងថវិកាចំនួន​ ១០ម៉ឺនរៀល​៕ដោយ:ចាន់ ធី