​ស្នងការ​នគរបាល​ខេត្តក្រចេះ ចុះសួរសុខទុក្ខ​កងកម្លាំង នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៦១៩

0

ក្រចេះ​៖ លោក​ឧ​ត្ត​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​អ​ញ្ចើ​ញ​ចុះសាកសួរ​សុ​ក្ខ​ដល់​កងកម្លាំង​នគរបាល​នៅ​ទីបញ្ជាការ​វរៈ​ការពា​ព្រំដែន​គោក​លេខ​៦១៩ ចំណុះ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ និង បាន​ពាំ​នាំនូវ​ថវិកា សម្ភារៈ​ជា​គ្រឿងឧប្បភោគ បរិភោគ ចែកជូន​ដល់​កងកម្លាំង​នគ​បាល​កាលពី​ព្រឹក​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០១៤​។​
​ចំនួន ១​លាន​រៀល​
មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​កងកម្លាំង​នគរបាល​នា​ឪ​កាស​នោះ លោក​ឧ​ត្ត​សេនីយ៍​ត្រី លន់ សុផាត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ អភិបាលខេត្ត​ក្រចេះ ដល់​កងកម្លាំង​នគរបាល ការពារ​ព្រំដែន​គោក​ខេត្តក្រចេះ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ។​02
លោក ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​បាន​ជម្រុញ​អោយ​កងកម្លាំង នគរបាល​វរៈ​ការពារ​ព្រំដែន​គោក លេខ​៦១៩ បន្ត​ការខិតខំ​បំពេញការងារ ហ្វឹកហ្វឺន និង​ប្រចាំការ​ឲ្យ​បានជា​ប់លាប់ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​នៅ តាម​ខ្សែរ​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម ។​
ក្នុង​ដំណើរ​សាកសួរ​សុខទុក្ខ​នា​ឪ​កាស​នោះ លោក បាន​នាំយក​នូវ​សម្ភារៈ​ជា​គ្រឿងឧប្បភោគ បរិភោគ ទៅ​ចែកជូន​ដល់​កងកម្លាំង​នគ​បាល​មាន អង្ករ​១​តោន ថវិការ​២​លាន​រៀល ទឹកត្រី​៥​យួរ ម៉ី​២០​កេស និង​ភេ​ស​ជះ​១០​កេស​ផងដែរ ។ដោយផន សុខជាតិoo