ឯកឧត្តមព្រឹម រដ្ឋាបានលើកឡើងថា(សុខភាពជាតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន) ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិទាំងមូល ឲ្យល្អប្រសើរបាន

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ព្រឹមរដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជា អធិបតីក្នុងពិធីអបអសាទរ ពិធីអហារូបត្ថម្ភថ្នាក់ស្រុក ក្រោមប្រធានបទ(ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ) នៅក្នុងបរិវេណវត្តបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន១៥៧នាក់។ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា(សុខភាពជាតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន) ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិទាំងមូល ឲ្យល្អប្រសើរបាន។ ឯកឧត្តមបានបន្ថែមថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា ម្ហូបអាហារមានសុវត្ថិភាព មានសារៈសំខាន់ ខ្លាំងណាស់ចំពោះសុខភាព ជាពិសេស ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ លោកក៏បានជំរុញ ដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយផ្ដោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ ឲ្យបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារមានសុវត្ថិភាពប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្មម្ហូបអាហាររបស់យើងត្រូវបានគោរពទៅតាមគោលការណ៍ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។ លើសពីនេះឯកឧត្តមបានអំពាវនាវ គ្រប់បណ្តារគ្រួសារទាំងអស់ ត្រូវបង្កើនការដាំដុះ បន្កែបង្ការគ្រប់ប្រភេទនៅតាមជំវិញផ្ទះរបស់ខ្លួន ជាលក្ខណៈគ្រួសារ ដើម្បីបង្កើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខភាពមួយកម្រិត ហើយមាតាគ្រប់រូបត្រូវចូលរួមបំផុសស្មារតីគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងអំឡុង ៦ខែដំបូង និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូតដល់កុមារអាយុយ៉ាងតិចបំផុត២ឆ្នាំ ពិសេសទៀតគឺពិសារអាហារបីក្រុមឲ្យបានគ្រប់គ្រាន់។ ជាចុងបញ្ចប់ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានអំពាវនាវដល់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន យុវជន និង ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និង ប្រព័ន្ធស្បៀង ដើម្បីយើងខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់ អ្នកបរិភោគ និងបញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារទក្នុងគោលនយោបាយសុខភាពសាធារណៈ ។  គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក៏មានការពិពណ៌បន្លែ និងម្ហូបអាហារ ដែលមានគុណប្រយោន៍ដល់សុខភាពផងដែរ។