ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដល់ស្បៀងអាហារ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន០៤គ្រួសារស្ថិតនៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្ដល់ជាស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត រស់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។       ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្បៀងអាហារ ដែលបានយកមកប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ា ណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផ្តល់ជូនគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។            បងប្អូនជាពលរដ្ឋចំនួន០៤គ្រួសារ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក នៅគ្រប់ទីកន្លែងដែលមានការលំបាកខ្វះខាត និងសូមជូនពរដល់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។     គួរបញ្ជាក់ផងដែរថា អំណោយដែលបានប្រគល់ជូនដល់គ្រួសារចំនួន០៤គ្រួសារដែលមានជីភាពខ្វះខាត នៅពេលនេះរួមមាន÷ អង្ករ០១បេ មី០១កេស និងត្រីខ០១យួរ។