ខេត្តព្រះសីហនុៈកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការថ្នាក់ជាតិដឹកនាំដោយរដ្ឋមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលូយលោក(ឪមយិនទៀង)ពាក់ពន្ធ័ទៅនិងក្រុមហ៊ុន៥ក្នុងចំណោមក្រុមហ៊ុនចំនូន៩ដែលទទូលបានសិទ្ធិរិយោគពីររាជរដ្ឋាភិបាលលើដីសប្បទានសេដ្ឋកិច្ចតំបន់ឧឡាជាតិរាមដែលធ្វើឡើងនៅសាលាប្រជុំសាលាខេត្តព្រះសីហនុកាលពីរថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៤កន្លងទៅថ្មីៗនេះបានបញ្ជាក់ថាក្រុមចំនូន៥ដែលក្នុងនោះ៣ក្រុមហ៊ុនដែលជារបស់ក្រុមគ្រូសារលោកស្បោងសារ៉ាត់(អតីតអភិបាលខេត្តព្រះសីហនុ)នោះកំពង់ត្រូវបានក្រុមការងាអនុគណៈកម្មធ្វើរបាយការផ្ញើរទៅថ្នាក់ជាតិដើម្បីដាក់ជូនទៅរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចដកអជ្ញាបណ្ណ័ដោយសារតែក្រុមហ៊ុនទាំងនោះមិនបានធ្វើសកម្មភាពវិយោគឬអភិវឌ្ឍន៍អ្វីទល់តែសោះលើទីតាំងដីដែលខ្លូនទទូលបានសិទ្ធិពីររាជរដ្ឋាបាល។
.ការសម្រេចបែបនេះធ្វើឡើងក្រោយពីលោកឈិតសុខនអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីអង្គភាពពាក់ពន្ធ័ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងដីរបស់ក្រុមខាងលើឃើញថាក្រុមហ៊ុនទាំង៥នោះមិនបានអនុវត្តន៍តាមនៅអ្វីដែលខ្លូនចុះកិច្ចកុងត្រាជាមួយរាជរដ្ឋាភិបាលពោលគឺទុកដីឲ្យនៅទំនេរចោលមិនមានការអភិវឌ្ឍន៍អ្វីបន្តិចទល់តែសោះលើទីតាំងដីដែលខ្លូនទទូលបានសិទ្ធិពីរាជរដ្ឋាភិបាល។
.ក្រុមហ៊ុនចំនូន៥ដែលប្រឈមដល់អជ្ញារបណ្ណ័នោះរូមមានទី១ក្រុមហ៊ុនវិមានសីលាអិលដីឌី.ដីទំហំ៩៨៧ហិកតាគំរោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ(ជាក្រុមហ៊ុនរបស់លោកជំទាវឡុងសាខនអតីតភរិយាសពលោកស៊ិនសុង)ទី២ក្រុមហ៊ុនស៊ានហេងអ៊ិនវេសមេន.ដីទំហំ៣៥០ហិកតាគំរោងអភិវឌ្ឍន៍ទេសចរណ៍(ជាក្រុមហ៊ុនលោកស្រីស៊ានឈុនហេងប្រពន្ធលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុ)ទី២ក្រុមហ៊ុនស៊ានហេងអ៊ិនវេសមេន.ដីទំហំ៩៨៨ហិកតាគំរោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនិងគំរោងព្រែកោងកាង(ជាក្រុមហ៊ុនលោកស្រីស៊ានឈុនហេងប្រពន្ធលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុ)ទី៤ក្រុមហ៊ុនហេងប៊ុនណាត.ដីទំហំ៩៦៣ហិកតាគំរោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ(ក្រុមហ៊ុនរបស់កូនប្រសារលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុ)និងទី៥ក្រុមហ៊ុនBLUEMETROco,LTD.ដីទំហំ៣៥៩ហិកតា(គំរោងអភិវឌ្ឍន៍ទេសចរណ៍)។
.លោកនៅការុន.នាយកឧឡាជាតិរាមខេត្តព្រះសីហនុបានទទូលស្គាល់ផងដែរថាក្រុមហ៊ុនដែលប្រឈមដក់សិទ្ធិដកអជ្ញាបណ្ណ័ចំនូន៥ខាងលើពិតជាមិនទាន់មានធ្វើការអភិវឌ្ឍន៍អ្វីនៅឡើយទេចាប់តាំងពីរទទូលបានសិទ្ធិពីររាជរដ្ឋាភិបាលមក។
.ដោយឡែកនៅក្នុងកិច្ចប្រជុំនោះក៍មានលើកឡើងផងដែរពាក់ពន្ធ័ភាពមិនប្រក្រតីលើទីតាំងដីសំណង់(មជ្ឈបណ្ឌល់វប្បធម៏កម្សាន្ត)របស់អ្នកស្រីស៊ានឈុនហេងប្រពន្ធលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុស្ថិតនៅក្នុងឃុំអូរឧកញ្ញ៉ាហេងស្រុកព្រែនប់ខេត្តព្រះសីហនុមានទំហំប្រមាណជិត៣០ហិកតាដែលជាដីស្ថិតនៅក្នុងតំបន់ឧឡាជាតិ។ចំណុចមិនប្រក្រតីនោះបានបញ្ជាក់ថាសំណង់(មជ្ឈបណ្ឌល់វប្បធម៏កម្សាន្ត)នេះគឺធ្វើការសាងសង់ឡើង
សំរាប់ធ្វើសេវាកម្មរកប្រាក់ចំណូលបុគ្គល់មិនមែនជាទីវត្តអារាមសំរាប់មនុស្សទូទៅចេញចូលដោយសេរីនោះឡើយ។
ដូចច្នេះសំណង់(មជ្ឈបណ្ឌល់វប្បធម៏ក
ម្សាន្ត)នេះអាចធ្វើការសាងសង់បានលុះត្រាតែដីទីតាំងនេះធ្វើអនុប្រយោគកាត់ចេញពីរឧឡាជាតិរូចរាល់ជាមុនសិនបើមិនអញ្ចឹងទេសំណង់ទាំងនោះនិង
ប្រឈមជាមួយផ្លូវច្បាប់គេចមិនផុតនោះទេ៕ ដោយផន សុខជាតិ