ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា «បទល្មើសព្រៃឈើកំពុងកើតឡើងយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ នេះ៕