ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម សោម ស៊ុន មានប្រសាសន៍សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ឆ្នាំ១៩៧៨ – ២ធ្នូ ឆ្នាំ២០២២ ដោយបានគូសបញ្ជាក់ថា ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៤ ឆ្នាំ នៃទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះថាជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងនៅក្នុងនិងក្រៅប្រទេស បានរួមគ្នាក្រោកឈឡើងធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត។និងបញ្ជាក់ថា មានថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ទើបមានមហាជ័យជម្នះ ៧មករា ឆ្នាំ ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ ដែលមិនអាចក្រឡាស់បាន ។លោកស្រី ពេជ្រ សោភ័ណ្ឌ តំណាងឲ្យសមាជិក សមាជិកា អង្គមីទ្ទិញ បានឡើងអានសេចក្តីប្តេជ្ញាចិត្តក្នុងមីទី្ទញ លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង អនុវត្តឱ្យបានជោគជ័យនូវរាល់ទិសដៅរបស់គណបក្សនិងទិសដៅរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរួមគ្នាថែរក្សាសុខសន្តិភាពហើយបន្តវេនពង្រីកនូវសមិទ្ធផលរបស់សង្គមជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជារៀងរហូត៕ដោយ ប៊ុន រដ្ឋា