​​ម៉ូតូ​ធំ​១​គ្រឿង​ទៅ​ទទួល​ម៉ូតូ​អាស៊ាន​បុក​ម៉ូតូឌុប​ឆ្លងថ្នល់​ពេញទំហឹង​អូស​ជិត​ ២០​ម៉ែត្រ​របួសធ្ងន់​២​នាក់​ស្រាល​១​នាក់​

0

​កំពង់ឆ្នាំង​៖​បុរស​បើក​ម៉ូតូ​ធំ​ម្នាក់​និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​បាន​រងរបួស​ធ្ងន់​ចំណែក​អ្នកបើក​ម៉ូតូឌុប​
​បាន​រងរបួស​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​ម៉ូតូ​ធំ​ទៅ​ទទួល​ម៉ូតូ​អាស៊ាន​
​បុក​ម៉ូតូឌុប​ឆ្លងកាត់​ផ្លូវ​ពេញទំហឹង​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​
​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំ​
​ពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​DSC06602
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ ញ៉ែម​
​សុ​ចាន់ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​កន្សែង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ អ្នកបើក​ម៉ូតូឌុប​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក ០៦៩២ ក​ឆ​២ ឈ្មោះ​ញ៉ែម រា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ចំណែក​អ្នកបើក​ម៉ូតូ​ធំ​ឈ្មោះ ស៊ីថា អាយុ​៤១​ឆ្នាំ​រស់នៅ​ក្រុងភ្នំពេញ​
​បើក​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ុយ​គី ពណ៌​ស ១៣០០​សេ​សេ គ្មាន​ស្លាក​លេខ មានតម្លៃ​ជាង​៥​ម៉ឺន​ដុល្លា​។​DSC06600
​ ​មុនពេល​កើតហេតុ​ម៉ូតូ​ធំ​បាន​បើក​យ៉ាង​លឿន​ដេញតាម​ក្បួន​របស់​ពួកគេ​ដើម្បី​ទៅ​ទទួល​
​ម៉ូតូ​ក្រុម​អាស៊ាន​នៅ​ព្រុំដែន​ខ្មែរ​ថៃ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ម៉ូតូឌុប​ខាងលើ​ឆ្លងផ្លូវ​ហើយ​ឈប់​នៅ​កណ្តាលផ្លូវ​ព្រោះ​ឃើញ​ម៉ូតូ​ធំ​បើក​លឿន ពេលនោះ​ម៉ូតូ​ធំ​នោះ​គេច​ពី​ម៉ូ​តី​១​គ្រឿង មក​បុក​ចំ​ទទឹង​ម៉ូតូឌុប​អូស​ជិត​២០​ម៉ែត្រ​តែម្តង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​ធំ​របួសធ្ងន់​បាក់ដៃ​ឆ្វេង ចំណែក​ស្ត្រី​រងគ្រោះ​របួស​ក្បាល​ធ្ងន់ធ្ងរ ឯ​អ្នកបើក​ម៉ូតូឌុប​របួសស្រាល​។​DSC06582
​ ​ក្រោយពេល​កើតហេតុ​អ្នករបួសធ្ងន់​ទាំង​២​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរ​
​ពេទ្យ​ខេត្ត ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ព្យាបាល​។​បន្ទាប់មក​បុរស​អ្នកបើក​ម៉ូតូ​ធំ​
​ត្រូវបាន​ក្រុម​របស់គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់គេ​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​បន្តទៀត​។​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​
​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​។​
​ ​ករណី​គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​៖​ម៉ូតូ​ធំ​បើក​លឿន​ណាស់​ក្នុង​ទីប្រជុំជន និង​
​ក្បួន​ម៉ូតូ​ធំ​នេះ​បើក​ឆ្លងកាត់​ទីក្រុង​កំពង់ឆ្នាំង​មិនបាន​ប្រាប់​អោយ​សមត្ថកិច្ច​អោយដឹង​ជួយ​ធ្វើ​ច​រា​
​ចរណ៍​នោះទេ ទើប​មាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ ចំណែក​ម៉ូតូឌុប​ពេល​ឃើញ ម៉ូតូ​ធំ​បើក​
​លឿន​ពេក​ក៏​ឈប់​កណ្តាលផ្លូវ ពេល​ម៉ូតូ​ធំ​គេច​ម៉ូតូ​១​ទៀត ក៏​មក​បុក​ម៉ូតូឌុប​ពេញទំហឹង​តែម្តង​៕