កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៩នាក់រងរបួសធ្ងន់ស្រាល និងខូចខាតយានយន្ត០៧គ្រឿង ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរា ចរណ៏បានកើតឡើងចំនួន ៤ករណីបើប្រៀបធៀបឆ្នាំចាស់២០១៣រយៈពេលដូចគ្នានេះដែរគឺកើតឡើង៤លើកដូចគ្នា។ 
យោងរបាយការណ៏របស់មន្ត្រីនគរបាលចរាចរណ៏ផ្លូវគោករបស់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបាន
អោយដឹងថា រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្យ គឺថ្ងៃទី ២២-២៣-និង២៤ ខែកញ្ញាឆ្នាំ២០១៤ គ្រោះថ្នាក់ចរាចរណ៏បាន កើតឡើងចំនួន៤លើកគឺស្មើ ឆ្នាំ២០១៣ ចំនួន៤លើកដូចគ្នា ។ បានបង្ករអោយ មនុស្សស្លាប់ ២នាក់(ស្រី១នាក់) របួស៩នាក់ ក្នុងនោះធ្ងន់ ៣នាក់ ។ខូចខាតរថយន្ត២គ្រឿង ខូចខាតម៉ូតូ
៤គ្រឿង ខូចខាតយានយន្តកែឆ្នៃ១គ្រឿង ។
គ្រោះថ្នាក់ចរាចរណ៏ខាងលើបានកើតឡើងលើផ្លូវជាតិលេខ១៥០A . ចំនួន១លើក លើផ្លូវលេខ
៥៣ ចំនួន២លើក និងលើផ្លូវលំ ចំនួន១លើក ។ក្នុងនោះ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចចំនួន១លើក
ស្រុកកំពង់លែងចំនួន១លើក ស្រុករលាប្អៀរចំនួន១លើក និង ស្រុកបរិបូរណ៏ចំនួន១លើក ។
នៅក្នុងរបាយការណ៏ដដែលបានបន្តអោយដឹងថា៖ កត្តាគ្រោះថ្នាក់ចរាចរណ៏ខាងលើ គឺបណ្តាល មកពី ប្តូរគន្លងមិនប្រយ័ត្នចំនួន១លើក បើកបរហួសល្បឿនកំណត់២លើក និងកត្តាយានយន្ត (ដាច់កង់)
១លើក ។
លោក អៀរ ប៊ុនធឿននាយការិយា័យ ចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសូមផ្តាំផ្ញើ
ផងដែរ ដល់អ្នកបើកបរយានយន្ត និងអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៏ផ្លូវគោកអោយបានខ្ជាប់ ខ្ជួន ដូចជាកុំបើកហួសល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ,ត្រូវគោរពសិទ្ឋអទ្ឋិភាព និង បើស្រវឹងសុំកុំអោយបើកបរ ៕




































