ខេត្តបន្ទាយមានជ័យ
កំលាំងការិយាល័យប្រឆាំងនិងគ្រឿងញៀនបានសហការជាមួយកំលាំងបូលីសក្រុងសិរីសោភ័ណចុះបង្ក្រាបអ្នកជក់និងអ្នកចែកចាយគ្រឿងញៀនបានចំនួន៤នាក់នៅជាបន្តបន្ទាប់និងដកហូតបានវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីុនហៅម៉ាទឹកកកមួយកូនថង់ស្មើនិងចំនួន០.៤ក្រាមនិងដកហូត
ទូរសព្ទ័បានចំនួន២គ្រឿងនិងរថយន្តកាមរីចំនួន២គ្រឿងទៀតរួចបញ្ជូនមកស្នងការដើម្បីសាកសួបន្ត។ការចាប់ខ្លួនអ្នកជក់និងអ្នកចែកគ្រឿងញៀនបានបន្តបន្ទាប់នោះនៅវេលាមៅ៉ង៣និង៣០នាទីល្ងាចថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៤នៅចំណុចផ្លូវសាធារណះស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកវរះសេនីយ៏ទោ សីុនធិនដេត
នាយការិយាល័យប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា អ្នកចែគ្រឿងញៀន១មានឈ្មោះសៀនសុវិបុលហៅពៅ ប្រុសអាយុ២៤ឆ្នាំមុខរបរត់តាក់សីុដឹកផ្លែឈើរស់នៅភូមិសូភី កំពង់ស្វាយ ២មានឈ្មោះ សំមុំស្រីអាយុ ៣៦ឆ្នាំនៅភូមិគោដ្ធានសង្កាត់ អូអំបិលម្នាក់នេះជាមុខសញ្ញាជួញដូរធំនៅផ្លូវចុះទឹកស្អាតជាប់សណ្ធាគាររុងរឿងទាំងពីនាក់នេះរស់នៅក្រុងសិរីសោភ័ណ ចំណែកអ្នកជក់១មានឈ្មោះហាក់គីមឡេងហៅបារាំងប្រុសអាយុ២៩ឆ្នាំរស់នៅ
ក្រុងប៉ោយប៉ែត២ឈ្មោះប៉ែននិម៉ល់ហៅម៉ាប់ ប្រុសអាយុ២៣ឆ្នាំមុខរបររត់តាក់សីុដឹកត្រីភូមិគោកស្វាយ ឃុំឬស្សីក្រោកស្រុកមង្គលបូរីរស់នៅខេត្តបន្ទាយមានជ័យទាំងអស់គ្នា។លោកសីុនធិនដេត បាននិយាយបន្តថា មុនពេលកើតហេតុកំលាំងប្រឆាំងនិងគ្រឿងញៀនបានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានអ្នកចែកចាយគ្រឿងញៀនម្នាក់ឈ្មោះសៀនវិបុលហៅពៅក្រោយពេលធ្វើការសាកសួឈ្មោះពៅរួចមកក៏ឈានទៅឃាត់ខ្លួនស្រីម្នាក់ទៀតឈ្មោះសំមុំ
ហើយក៏ធ្វើការឃាត់ខ្លួនអ្នកជក់បានចំនួន២នាក់បន្ថែមទៀតក្នុងនោះបូលីសធ្វើការឆែកក្នុងខ្លួនអ្នកចែកចាយបានគ្រឿងញៀនមេតំហ្វេតាមីុនហៅម៉ាទឹកកកបានចំនួនមួយថង់តូចស្មើនិង០.៤ក្រាមនិងរបស់ជក់មួយចំនួននិងរថយន្តកាមរីសេរី៩៥២គ្រឿងមួយពណ៌ សពាក់ស្លាកលេខភ្នំពេញ២e៩៤៥៥និងមួយគ្រឿងទៀតពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ២c៩៧៦៧។
លោកសីុនធិនដេតបាននិយាយបន្តថាដោយសារតែអ្នករកសីុតាក់សីុដឹកត្រីនិងបន្លែផ្លែឈើចូលចិត្តជក់គ្រឿងញៀនយ៉ាងដូច្នេះទើបបើករថយន្តពុំខ្លាចស្លាប់បើកប្រញាប់ឲ្យដល់គោលដៅបើទោះបីបុកអ្នកណាស្លាប់ក៏មិនឈឺក្បាលវិលមុខដែរយ៉ាងច្រើនជាប់គុកជាការស្រាច់។លោកសីុនធិនដេតបានបន្តថាអ្នកចែកចាយនិងអ្នកជក់គ្រឿងញៀននិងវត្ថុតាងត្រូវបានក៏សាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ក្នុងថ្ងៃបន្ទាប់ផងដែរ៕




































