- (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឡុង ផល អនុរដ្ឋលរខាធិការក្រសួងនហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាបាល ចុះមូលដ្ឋានស្រុកស្ទោងអញ្ជើញជាអធិបតីក្នុងពីធី ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះឯកឧត្តម បានលើកឡើងថា ក្នុងនាមយើងជាខ្មែរតែមួយ យើងត្រូវនាំគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាអភិវឌ្ឍទើបប្រទេសជាតិមានការរីកចម្រើន ក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោងដែលមានកិច្ចសហការខ្ពស់ក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលបានលិចលង់ស្រុកស្ទោង
កន្លងមកបានទាន់ពេលវេលាទាំងការផ្តល់ស្បៀងសង្គ្រោះបឋម និងការផ្តល់ពូជស្រូវ និងពូជបន្លែក្នុងការដាំដុះនិងព្រោះស្តារឡើងវិញដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឡើងវិញ។
លើសពីនេះឯកឧត្តម ឡុង ផល បាន ជំរុញដល់ក្រុមការងារក៏ដូចជារដ្ឋបាលស្រុកស្ទោង ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទូទៅជូនប្រជាឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវាលាបំផុតដើម្បីទទួលបាននូវទំនុកចិត្តថែមទៀតពីប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា បញ្ហាជាអាទិភាពជាច្រើនដែលក្រុមការងារ
ត្រូវយកកចិត្តទុកដាក់ថែមទៀតនោះគឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការគ្រប់គ្រងអគ្គីភ័យ ការតភ្ជាប់និផ្គត់ផ្គង់អគ្គិសនី ការតបណ្តាញនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ការគ្រប់គ្រងបរិស្ឋាននិងសម្រាមការផ្តល់សេវាសុខាភិសុខាភិបាល
ប្រកបដោយប្រសិទ្ធភាព ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្រប់ប្រភេទ និងការដោះស្រាយនិងសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសការទទួខុសត្រូវរបស់ស្មៀនឃុំក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយផ្ទាល់ប្រកបដោយការជឿទុកចិត្តនិងប្រសិទ្ធភាព។
ជាចុងបញ្ចប់លោកបានណែនាំដល់ក្រុមការងារ និងរដ្ឋបាលស្រុកស្ទោងត្រូវបង្កើនកិច្ចសហការគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ សូមចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពជានិរន្ត។




































